ហាណូយ រដ្ឋធានីដែលអាមេរិកធ្លាប់ទម្លាក់គ្រាប់ ប្រែក្លាយជា ទីតាំង​សំខាន់សម្រាប់អាមេរិកពិភាក្សា​សន្តិភាព​

ចែករំលែក៖

ទីក្រុងហាណូយ៖ កាលពី​៥០ឆ្នាំមុន រដ្ឋធានីហាណូយរងការបំផ្លាញដោយសារតែការទម្លាក់គ្រាប់ពីយន្តហោះ B-52 របស់អាមេរិក ។ ប៉ុន្តែពេលនេះហាណូយ​បានក្លាយជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំកំពូលស្តីពីសន្តិភាព អាមេរិកកូរ៉េខាងជើង ។

នៅថ្ងៃទី​២៧ខែកុម្ភៈ សារព័ត៌មាន​ CNN ​បានផ្សព្វផ្សាយនៅអត្ថបទវិភាគ​មួយស្តីពី​ដំណើរឆ្ពោះទៅមុខ​នៃរដ្ឋធានីហាណូយ ពីសង្គ្រាមបំផ្លាញដោយអាមេរិក តែពេលនេះ​រដ្ឋាភិបាលទីក្រុងហាណូយ បានចាប់ដៃ បង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការណ៍លើគ្រប់វិស័យ​។ កត្តាទាំងនោះហើយ ទើបទីក្រុងហាណូយ បានក្លាយទៅជាគំរូ និងសន្តិភាពនឹងកិច្ចសហប្រតិបត្តិការស័ក្តិសមជាម្ចាស់ផ្ទះសម្រាប់ជំនួបកំពូល របស់ប្រទេសមហាអំណាធំៗលើពិភពលោក​។

កាលពីជាងកន្លះសតវត្សរ៍មុន យន្តហោះទម្លាក់គ្រាប់ ​ B-52 របស់អាមេរិក បានទម្លាក់«ភ្លៀងគ្រាប់បែក» ជាច្រើនទៅលើរដ្ឋធានី ហាណូយ​ក្នុងសង្គ្រាមវៀតណាម ។ចាប់ពីថ្ងៃទី​១៨ខែ ធ្នូ ឆ្នាំ​១៩៧២​យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52​ របស់អាមេរិក បានហោះហើរពីអាកាសយានដ្ឋានយោធា U-Tapao ប្រទេសថៃ និងទីតាំងយោធានៅ Andersen ​លើកោះ Guam ​ឆ្ពោះទៅកាន់ប្រទេសវៀតណាម​ បើកប្រតិបត្តិការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។

ការទម្លាក់គ្រាប់បែក អូសបន្លាយដល់ទៅ​១២យប់ថ្ងៃ ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ​ បើទោះបីអាមេរិក មានកម្លាំងទាហានច្រើន និងអាវុធទំនើបៗក្តី ។ក្នុងរយៈពេល​១២ថ្ងៃយប់នោះ កម្លាំងទាហានអាកាសអាមេរិក បានទម្លាក់គ្រប់រហូតដល់ទៅ​៧០០ លើក ពីយន្តហោះ B-52 និងគ្រាប់បែក ១៥ពាន់តោន បានទម្លាក់ចុះ​រដ្ឋធានីហាណូយ បណ្តាលឲ្យមនុស្សជាង​១៣០០នាក់ស្លាប់

ប៉ុន្តែនៅថ្ងៃនេះ ​ទីក្រុងដែល ប្រធានាធិបតីអាមេរិក​បានបញ្ជារឲ្យទម្លាក់គ្រាប់ បែជា ម្ចាស់ផ្ទះស្វាគមន៍ប្រធានាធិបតីអាមេរិក យ៉ាងកក់ក្តៅនិងជិតស្និតបំផុត និងជាទីកន្លែង សម្រាប់ដោះស្រាយវិបត្តិនៅលើពិភពលោក ក្នុងការស្វែងរកសន្តិភាព​។

ទីក្រុងហាណូយ កាលពីឆ្នាំ​១៩៥៤ មានទំហំតែ ១៥២គីឡូម៉ែត្រ និងពលរដ្ឋ ៥៣ពាន់នាក់ តែប៉ុណ្ណោះ ។តែពេលនេះរដ្ឋធានីហាណូយ​បាន ទំហំដីដល់ទៅ ជាង​៣ពាន់គីឡូម៉ែត្រ​ក្រឡា និងពលរដ្ឋ ជាង ៧លាននាក់រស់នៅ ។ អាគារខ្ពស់ៗជាច្រើន បានផុះឡើងទូទាំងទីក្រុងហាណូយ បានលុបបំបាត់នៅស្លាក់ស្នាម រណ្តៅនៃ ការទម្លាក់គ្រាប់បែក កាលពីជាង ៥០ឆ្នាំមុន​។

តាមសារព័ត៌មាន CNN ​បានផ្សាយា​ ការរីកចំរើនចាប់តាំងពីបញ្ចប់សង្គ្រាមរហូតមកទល់ពេលនេះ និងការផ្លាសប្តូរទម្រង់សេដ្ឋកិច្ច ជាហេតុផលជួយឲ្យទីក្រុងហាណូយ ជាជំរើសរបស់ប្រធានាធិបតីដូណាលត្រាំ សម្រាប់ពិភាក្សាស្តីពីសន្តិភាពជាមួយមេដឹកនាំកូរ៉េខាងជើង ។ អាមេរិក មានចេតនា ជ្រើសរើសវៀតណាម សម្រាប់ធ្វើជាគំរូដល់កូរ៉េខាងជើង ឲ្យងាកពីការប្រឈមមុខដាក់គ្នាទៅជាមហាមិត្តយ៉ាងជិតស្និតបំផុត ។

ចំពោះទីក្រុងវ៉ាស៊ីនតោន វៀតណាម ជាភស្តុតាងបង្ហាញឲ្យឃើញថា​ ការចង់គំនុំមិនអាចស្ថិតស្ថេរបានឡើយ ហើយពេលនេះបានប្រែក្លាយជាមិត្ត​។​ទាំងនោះជាភស្តុតាង​ស្តីពី​ការកែទម្រង់សេដ្ឋកិច្ច នាំមកនៅ ភាពរុងរឿងជូនពលរដ្ឋ ដែលធ្លាប់រងទុកលំបាក់ ក្នុងសម័យសង្គ្រាម​។

នៅក្នុងជំនួបពិភាក្សាលើកនេះ អាមេរិក និង កូរ៉េខាងជើង ប្រាកដជាមិនអាចមើលឃើញនូវស្លាកស្នាមនៃសង្គ្រាម វៀតណាមឡើយ ក្នុងទីក្រុងហាណូយ ទាំងនោះជាការចង់បានរបស់មេដឹកនាំទាំងពីរ ហើយសង្ឃឹមថា កូរ៉េខាងជើង និង​ដើរតាមកន្លងរបស់វៀតណាម ឆ្ពោះទៅកាន់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការណ៍យ៉ាងជិតស្និតបំផុត​។

​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានបង្ហោះសារ​នាថ្ងៃទី២៧ខែកុម្ភៈនេះថា ​កូរ៉េខាងជើង​នឹងមានឱកាស ទទួល​បាន​​ការរីកចម្រើន​ដូចជាប្រទេសវៀតណាម​ដែរ ប្រសិនបើលោក គីម ជុងអ៊ុន គោរពតាមពាក្យសន្យា​នៃការបោះបង់ចោល​​អាវុធ​​​នុយ​ក្លេអ៊ែរ។
ការបង្ហោះសារ​នេះធ្វើឡើងនៅមុន​ពេលដែល លោក ដូណាល់ ត្រាំ ត្រូវជួបមុខគ្នា​បើកឆាកក្នុងជំនួប​កំពូលលើក​ទីពីរ ​នៅ​ក្រុង​ហាណូយ​នាល្ងាច​ថ្ងៃពុធនេះ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ លោក ត្រាំ បាន​និយាយដូច្នេះថា «ប្រទេស​​វៀតណាម​កំពុងតែរីកចម្រើន​ ដូចទៅ​នឹង​កន្លែង​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ​នៅលើផែនដី។ កូរ៉េខាងជើង​នឹងអាចដូចគ្នាហើយលឿន​​មែន​​ទែន​ ប្រសិនបើ​បោះបង់​ចោលនុយក្លេអ៊ែរ។ វាគឺជាសក្តានុពល​ និង​ឱកាសដ៏​កម្រ​អស្ចារ្យមួយ​សម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹង​ដឹងច្បាស់ក្នុងពេល​ឆាប់ៗនេះ​»។
គួរជម្រាបថា ក្រោយមក​ដល់រដ្ឋធានី​ហាណូយ នៃប្រទេសវៀតណាម​កាលពី​យប់ថ្ងៃអង្គារ ​លោក ត្រាំ នឹងចាប់ផ្តើម​​បើកកិច្ច​ប្រជុំ​កំពូលលើកទីពីរ​របស់លោកជា​មួយលោក គីម នាល្ងាចថ្ងៃពុធនេះ តាមរយៈការជួប​សន្ទនាមួយទល់មួយ​​រយៈពេល​​ ២០នាទី និង​​ការទទួលទាន​អាហារជាមួយគ្នា​ ដែលមាន​រយៈពេល​ជាង ០១ម៉ោងកន្លះ ហើយមេដឹកនាំ​ទាំងពីរនឹងជួបគ្នា​ម្តងទៀត​នៅថ្ងៃ​ស្អែក​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print