​នារីម្នាក់បើករថយន្ត​បំ​បុក​ម៉ូតូ​ រួច​ថយក្រោយ​កិន​ថែម​ពីលើ​ស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកយុវជននិងនារីម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗខណៈដែលពួកគេកំពុងតែជិះម៉ូតូបញ្ច្រាស់ទិសគ្នាស្រាប់តែមាននារីចិត្តឃោរឃៅម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនបុកម៉ូតូឌូកក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង និងបកត្រឡប់ក្រោយមកកិនជនរងគ្រោះបន្ថែមទៀត អូសប្រមាណជា៥០ម៉ែត្រ ហើយបុកប្រជាការពារនិងសមត្ថកិច្ចរងរបួស២នាក់ថែមទៀត។

12316650_499667353526975_8856794651410471034_n

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ឋត់នេះបានកើតឡើងកាលពីវេលម៉ោង១២នឹង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ក្បែរឃ្លាំងប្រេងឥន្ឋនះសូគីម៉ិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សាក្សីដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ និងនារីម្នាក់ជិះម៉ូតូម៉ាឌូ ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1FF 0099 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកាមេរីឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R 8395 បើកបរដោយនារីម្នាក់ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា និងបានបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូ បោកផ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំង៣នាក់ ។

ប្រភពបន្តថា ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់និងកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតបានមកដល់កន្លែងកើតហេតុដើម្បីជួយសង្រ្គោះជនរងគ្រោះ ហើយបានត្រូវ រថយន្តបង្កបានបន្តព្យាយាមបើករត់ប្រមាណជា១០០ម៉ែត្ររួចបើក ក្នុងល្បឿនយ៉ាងលឿនសំដៅមកកន្លែងកើតហេតុជាថ្មីបុកចំហ្វូង មនុស្សដែលកំពុងមើលជនរងគ្រោះ បុកនិងកិនជនរងគ្រោះបន្ថែមទៀត អូសប្រមាណជា៥០ម៉ែត្រ បណ្តាលអោយយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម៍ ចំណែកយុវជននិងនារីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ ។ មិនតែប៉ុណ្ណោះនារីចិត្តឃោរឃៅម្នាក់នោះ មិនព្រមឈប់រថយន្តនោះទេ បានបន្តបុកកម្លាំងសមត្ថកិច្ចនិងប្រជាការពាររងរបួសបន្ថែមទៀតទើបអស់ចិត្ត ។

ប្រភពបន្តទៀតថា ជនរងគ្រោះដែលរងរបួសទាំ៤នាក់ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមផងដែរដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ រួមជាមួយនារីបើករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

IMG-20151210-WA0013

IMG-20151210-WA0009

IMG-20151210-WA0008 (1)

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print