ព្រូដិនសលកម្ពុជា ប្រកាសបញ្ចេញសេវាកម្មឈ្មោះថា PureProtect និង SafeLife

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានធ្វើការប្រកាសផលិតផលធានារ៉ាប់រងថ្មីពីរដែលមានឈ្មោះថា PureProtect និង SafeLife ដែលនឹងផ្តល់ការការពារហិរញ្ញវត្ថុ និងអាជីវកម្មរបស់គ្រួសារប្រជាពលរដ្ឋខ្មែរ ក្នុងករណីមានគ្រោះអកុសលកើតឡើង ដែលឈានទៅដល់មរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។
ផលិតផល SafeLife ត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាពលរដ្ឋខ្មែរក្នុងការការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់ខ្លួនក្នុងករណីដែលអ្នករកចំណូលប្រចាំគ្រួសារលែងមានលទ្ធភាពរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។ ជាសំណងពួកគាត់នឹងទទួលបាននូវកញ្ចប់ថវិកា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់វិញ ដូចជាការចំណាយផ្សេងៗ ដូចជាថ្លៃផ្ទះ និងថ្លៃសិក្សារបស់កូនៗជាដើម។ ផលិតផល PureProtect ផ្ដល់នូវកញ្ចប់សេវាដែលមានតម្លៃសមរម្យព្រមជាមួយនឹងការការពារខ្ពស់ ដើម្បីធានាឱ្យបាននូវការបន្តប្រតិបត្តិការរបស់អាជីវកម្មឯកជន និងសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារ។
លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតនូវផលិតផលធានារ៉ាប់រងថ្មីទាំងពីរនេះ ជួយផ្តល់នូវ “សន្តិភាពផ្លូវចិត្តបន្ថែម” ដល់ក្រុមគ្រួសារកម្ពុជានៅទូទាំងប្រទេស។
លោកមានប្រសាសន៍ថា៖ “ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅតែបន្តឈានមុខគេក្នុងការផ្តល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ផលិតផល SafeLife និង PureProtect ត្រូវបានរៀបចំបង្កើតឡើង ដើម្បីកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ ដែលគ្រួសារ និងអាជីវកម្មឯកជនត្រូវប្រឈមក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុង កើតឡើងចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង។”ផលិតផល SafeLife មានបីជម្រើស ដែលរៀបចំបង្កើតឡើង ដើម្បីផ្ដល់ការធានារ៉ាប់រងឱ្យបានពេញលេញសម្រាប់ម្ចាស់បណ្ណ និងធានាថា បណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុនព្រូដិនសល គឺសមស្របតាមកម្រិតប្រាក់ចំណូល និងតម្រូវការការពារហានិភ័យរបស់អតិថិជន។ ឧទាហរណ៍៖ នៅក្រោមកញ្ចប់បណ្ណសន្យារ៉ាប់រងប្រភេទ “សំរិទ្ធ” បុរសអាយុ ៣៥ ឆ្នាំម្នាក់ អាចបង់ថ្លៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំចំនួន ៨១ ដុល្លារ + ពន្ធ សម្រាប់រយៈពេល ២០ ឆ្នាំដើម្បីធានាថា គ្រួសាររបស់គាត់នឹងទទួលបាន ១០,០០០ដុល្លារក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុងកើតឡើងចំពោះម្ចាស់បណ្ណ ក្នុងតម្លៃមួយដែលសមរម្យបំផុត។
ផលិតផល PureProtect ផ្តល់ជូនសំណងរហូតដល់ ១ លានដុល្លារសហរដ្ឋអាមេរិក ក្នុងករណីមានគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុងកើតឡើង ដែលកម្រិតសំណងគឺអាស្រ័យលើកម្រិតនៃការការពារ ដែលអតិថិជនបានជ្រើសរើស។
ព្រមជាមួយនឹងផលិតផលថ្មីពីរនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏ណែនាំនូវកញ្ចប់អត្ថប្រយោជន៍បន្ថែម Safety+ លើផលិតផលថ្មីទាំងនេះ ដើម្បីផ្តល់ជាជម្រើសសម្រាប់ឱ្យអតិថិជនអាចបង្កើនទឹកប្រាក់ធានារ៉ាប់រងរបស់ខ្លួនបាន។ ទឹកប្រាក់ពីអត្ថប្រយោជន៍បន្ថែមនេះ នឹងត្រូវបានបង្កើន ១០០% បន្ថែមទៀតសម្រាប់ផ្ដល់ទៅឱ្យអ្នកទទួលផលពីបណ្ណសន្យារាប់រង ក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុងកើតឡើងចំពោះម្ចាស់បណ្ណប៉ុណ្ណោះ។
លោក David Nutman បានមានប្រសាសន៍ថា៖ “ការបន្ថែមកញ្ចាប់ Safety+ អាចជួយកែសម្រួលលើកម្រិតនៃការការពារបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់អតិថិជន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជាមានមោទនភាពក្នុងការផ្តល់ជូនប្រជាពលរដ្ឋខ្មែរនូវសេវារៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យមដែលកំពុងកើនឡើងយ៉ាងច្រើន នៅពេលដែលស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសនៅតែបន្តរឹងមាំបែបនេះ”៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print