នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់យកថ្នាំញៀន១៧កញ្ចប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួនជាមួយនឹងថ្នាំញៀនចំនួន១៧កញ្ចប់ នៅពេលបុរសរូប នេះកំពុងធ្វើសកម្មភាពចែកចាយបន្ត នៅចំណុចភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ កាលពីវេលា ម៉ោង៦ និង៤៥នាទី ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

មន្ត្រីកម្លាំងនគរបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានឲ្យដឹង ថា ជននេះ ឈ្មោះ លី លាងហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុខាងលើ ហើយឆែក​ឆេររកឃើញ និងដកហូតវត្ថុតាងម្សៅក្រាម ពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១៧កញ្ចប់ ។ នគរ​បាលថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុខាងលើ ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទា​ទោស​ដាក់ពន្ធនាគារតាមនីតិវិធីច្បាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print