ឥណ្ឌា ប៉ាគីស្ថានឈានដល់ដំណាក់កាលតានតឹងបំផុត មិនធ្លាប់មានពីមុន

ចែករំលែក៖

ការប្រឈមមុខតានតឹងរវាង ប្រទេសបរមាណូទាំងពីរ បានឈានដល់មួយគំរិតទៀតហើយ ដោយពេលនេះសូម្បីតែ រឿងឥណ្ឌាក៏បានហាមចាក់ផ្សាយនៅក្នុងប្រទេសប៉ាគីស្ថាន។ សកម្មភាពខាងលើ ជំរុញឲ្យមានការរើសអើងពូជសាស្ត្រ រវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង ។

លោក Fawad Chaudhry រដ្ឋមន្ដ្រីក្រសួងព័ត៌មានប៉ាគីស្ថាន បានបញ្ជាឱ្យហាមឃាត់ រាល់ការចាក់ផ្សាយ ខ្សែភាពយន្ត និងការផ្សាយពាណិជ្ជកម្ម ដែលផលិតនៅឥណ្ឌា បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់ឥណ្ឌា នៅលើទឹកដីរបស់ខ្លួន កាលពីថ្ងៃអង្គារ។ លោក Chaudhry បានប្រកាសការធ្វើពហិការនៅលើ Twitter ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ការហាមឃាត់នេះ គឺជាការបរាជ័យចុងក្រោយបំផុត នៅក្នុងទំនាក់ទំនងវប្បធម៌ ដែលតែងតែមានភាពផុយស្រួយ រវាងប្រទេសជាប់របងគ្នាទាំងពីរនេះ។

ចំណែកប្រទេសឥណ្ឌាវិញ គឺបានប្រាប់ដល់ផលិតករ ខ្សែភាពយន្តរបស់ខ្លួនរួចហើយថា មិនឱ្យបញ្ចេញភាពយន្ត ទៅប្រទេសប៉ាគីស្ថាន និងបញ្ឈប់ការជ្រើសរើសតារាប៉ាគីស្ថាន បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់បុគ្គលិកសន្តិសុខឥណ្ឌា ចំនួន ៤៤ នាក់នៅតំបន់កាស្មៀ។

នៅថ្ងៃទី ២៨ខែកុម្ភៈនេះដែរ មន្ត្រីការបរទេសចិន​ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងបំផុត ចំពោះការកើនឡើង នៃភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន នៅថ្ងៃពុធទី២៧ ខែកុម្ភៈ បន្ទាប់ពីប្រទេសទាំង២បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះ ប្រតិកម្មរបស់គ្នាទៅវិញទៅមកនោះ ។

ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះថា សមាជិកក្រុមប្រឹក្សារដ្ឋ លោក Wang Yi ដែលជាអ្នកការទូតកំពូល របស់រដ្ឋាភិបាលចិន បានធ្វើអត្ថា​ធិប្បាយ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi ៕

...

Indian army soldiers arrive near the wreckage of an Indian aircraft after it crashed in Budgam area, outskirts of Srinagar, Indian controlled Kashmir, Wednesday, Feb.27, 2019. (AP Photo/Mukhtar Khan)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print