ខេត្តកំពង់ស្ពី៖ ប្រជាពលរដ្ឋដែលរកស៊ីុដឹកអនុផលព្រៃឈើបានរិះគន់ក្រុមមេព្រៃខេត្តកំពង់ស្ពឺជាពិសេស លោក ឡាង អូន ជានាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្តថាបានបញ្ជាឲ្យកូនចៅដេកអង្រឹងនៅក្នុងថ្នាលបណ្តុះកូនឈើចាំយកលុយស្រាប់ៗពីពួកគាត់ដែលរកស៊ីុបានចំណេញប្រាក់បន្តិចបន្តួចនោះ ។
ប្រជាពលរដ្ឋម្នាក់ដែលរកស៊ីុដឹកអនុផលព្រៃឈើបាននិយាយឲ្យដឹងថាពេលដែលពួកគាត់ដឹកឈើមកដល់កន្លែងថ្នាលបណ្តុះកូនឈើសង្កាត់គីរីវន្ត័គឺ លោក ឡាង អូនបានបញ្ជាឲ្យកូនចៅអង្គុយចាំយកលុយពីពួកគាត់ដោយរឺម៉កធ្យូង៥០០០០រៀល គោយន្តដឹកបង្គោលរបង៨០០០០រៀល រថយន្តដឹកអុស១០០០០០រៀល គោយន្តដឹកឈើដុល១៥០០០០រៀល រថយន្តដឹកឈើក្រហម២០០០០០រៀល ចំណែកក្រុមឈ្មួញរកស៊ីុឈើប្រណិតគឺលោក ឡាង អូនមិនឲ្យកូនចៅយកទេគឺបង់លក្ខណះជាខែដោយក្នុងមួយខែចាប់ពី១០០០ ទៅ២០០០ដុល្លា ។
ប្រភពបានបន្តថាមិនត្រឹមតែរថយន្តដឹកឈើប៉ុណ្ណោះទេគឺមានទាំងរោងម៉ាស៊ីុនអារឈើនៅខាងជើងផ្សារត្រពាំងក្រឡឹង ដែលជារបស់ឈ្មួញរកស៊ីុដុះស្លែល្បីឈ្មោះ យឹម សុផាន់ ជាទាហានអង្គរក្សដែលសមត្ថកិច្ចណាក៏មិនហ៊ានបង្ក្រាបឡើយពីព្រោះលោក យឹម សុផាន់យកលុយញាត់មាត់ជិតអស់ហើយ ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថារាល់ថ្ងៃលោក យឹម សុផាន់បានដឹកឈើដុលយកមកអារមិនតិចរថយន្តនោះទេក្រោយពីអាររួចក៏ដឹកបន្តដាក់តាមដេប៉ូនានាក្នងឃុំត្រែងត្រយឹងនិងខេត្តកំពង់ស្ពឺហើយចំណែកមេព្រៃដែលមានលោក ឡាង អូនជានាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវន្ត័វិញដេកលក់ចាំតែយកលុយខែប៉ុណ្ណោះមិនដែលមកធ្វើការងារទាល់តែសោះ គឺក្នុងមួយអាទិត្យឬ ក៏ចុងខែទើបលោក ឡាង អូននាយសង្កាត់រដ្ឋបាលព្រៃឈើគិរីវន្ត័មកយកលុយពីកូនចៅម្តង ។
ដូចនេះប្រជាពលរដ្ឋដែលរកស៊ីុដឹកអនុផលព្រៃឈើតិចតួចនោះសំណូមពរដល់ថ្នាក់លើមេត្តាជួយពិនិត្យទង្វើរបស់លោក ឡាង អូនផងល្មមហៅទៅដុសក្អែរចេញម្តងហើយបណ្តែតបណ្តោយតទៅទៀតនាំតែខូចស្ថាបន័រដ្ឋបាលព្រៃឈើដែលអ្នកគេល្អខិតខំបំពេញការងារបំរើផលប្រយោជន៍ប្រជាជននិងរដ្ឋាភិបាល ។
ពាក់ពន្ធ័និងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោក ឡាង អូននាយសង្កាត់រដ្ឋបាលព្រៃឈើគិរីវន្ត័បានទេ៕
ដោយ៖ សេនា សក្តិ