រថយន្តកង់តឺន័របុកគោយន្តដឹកទឹកកកពីក្រោយ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះ មានករណីគ្រោះថ្នាក់ចរាចរណ៏គរអោយរន្ធត់រវាងរថយន្តកង់តឺន័របើកបុកពីក្រោយគោយន្តដឹកទឹកកកយ៉ាងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសបែកក្បាលធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមិនតែប៉ុណ្ណោះអ្នកបើករថយន្តមិនបានឈប់នោះទេបានបើករត់រហូតមកដល់ផែស្ងួតអូ លែរស្ថិតក្នុងភូមិតាបឹបសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងទើបទុករថយន្តចោលហើយគេច ខ្លួនបាត់ស្រមោលតែម្តង ។
  ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃសុក្រ១០រោចខែមាឃឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ខែមិនាឆ្នាំ២០១៩ វេលាម៉ោង០៥និង២០នាទីព្រឹក នៅលើផ្លូវជាតិលេខ០១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥២-១៥៣ស្ថិតក្នុងភូមិព្រៃទប់សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង។
 បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះហន សឿនអាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរដឹកទឹកកកមានទីលំនៅភូមិព្រៃគគីឃុំព្រៃគគីស្រុកចន្ទ្រាខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបើករថយន្តកង់ទីន័ម៉ាកហីយ៉ានដាយពណ៍ស.ក្រហម.ពាក់ផ្លាកលេខតាកែវ.3D.2952និងកន្ទុយរឺម៉កស្លាកលេខព្រះសីហនុ4A0906។
តាមប្រភពបន្តថាមុនកើតហេតុមានបុរសម្នាក់ជាអ្នកលក់ទឹកកកបានជិះគោយន្តដឹកចែកចាយអោយម៉ូយក្នុងទិសដៅពីលិចទៅកើតខណះនោះស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកហីយ៉ានដាយពណ៍សក្រហមពាក់ស្លាកលេខតាកែវ.3D.2952និងកន្ទុយរឺម៉កស្លាកលេខព្រះសីហនុ4A0906 ក្នុងទិសដៅស្របគ្នាខ្វះការប្រុង ប្រយត្ន័ស្រាប់តែបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូប្រាវបង្កការភ្ញាក់ផ្អើលតែម្ដង។
ប្រភពបន្តថាបន្ទាប់ពីបុកគោយន្តហើយអ្នកបើករថយន្តបានបើកគេចរហូតមកដល់ផែស្ងួតអូ លែរស្ថិតក្នុងភូមិតាបឹបសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងទើបទុករថយន្តចោលហើយគេច ខ្លួនបាត់ស្រមោលតែម្តង។
ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីពេទ្យនិងធ្វើការវាស់វែងអូសយកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print