ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ចាប់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះពីបទ រំលោភសេពសន្ថវៈរហូតបានសម្រេច កាលពីវេលាម៉ោង៩យប់ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចវាលទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យឈ្មោះ លន់ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកនារីរងគ្រោះ អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះដើរចេញពីកន្លែងរើសអេតចាយ សំដៅទៅរោងដែលជាកន្លែងស្នាក់នៅ មិនទាន់ដល់ផង ត្រូវបានជនសង្ស័យបានធ្វើសកម្មភាពចាប់ផ្តួលជនរងគ្រោះរួចទាញដកយកភ្លើងពិលចេញពីក្បាលហើយចាប់សម្រាត ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចនៅលើដី រួចគំរាមមិនឲ្យប្រាប់ឪពុក ឬអ្នកណាឲ្យដឹងឡើយ ។
ប្រភពបន្តទៀតថា ក្រោយពីជនសង្ស័យចាប់រំលោភហើយ ជនរងគ្រោះក៏បានដើរទៅរោងកន្លែងសម្រាក លុះរហូតដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នារីរងគ្រោះដោយទ្រាំនូវទង្វើររបស់ជនសង្ស័យមិនបានក៏រៀបរាប់ប្រាប់ដំណើររឿងដល់ឪពុក ដឹងសព្វរឿង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលដង្កោ ។ លុះដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែល។ កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដង្កោតែម្តង។ បច្ចប្បន្នជនសង្ស័យជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋានខណ្ឌដង្កោកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ