ភ្នំពេញ: ស្ត្រីម្នាក់ ទើបតែសម្រាលកូនបាន មួយខែ បែរជាលោកប្ដីលួចទៅទាក់ទងស្រីថ្មី ជួលផ្ទះឲ្យនាងនៅ ក៏ត្រូវប្រពន្ធតាមទាន់ដល់ផ្ទះជួល បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង
កាលពីម៉ោងជាង២រសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ១៨៦Z សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មានពីស្ត្រីដែលជាភរិយាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទើបតែសម្រាលកូនបានរយៈពេលមួយខែតែប៉ុណ្ណោះ ហើយក៏ត្រូវបានប្ដីរបស់គាត់លួចក្បត់ចិត្តទៅមានស្រីថ្មី មិនខ្វាយខ្វល់ជាមួយប្រពន្ធកូននោះទេ ហើយបានទៅជួលផ្ទះមួយល្វែងឲ្យស្រីកំណាញ់ថ្មីរបស់គាត់ថែមទៀត។
ស្ត្រីដែលជាភរិយាបានបន្តទៀតថា គាត់មិនចង់មានរឿងអីវែងឆ្ងាយនោះទេ ហើយក៏មិនចង់រករឿងខាងស្រីកំណាន់របស់បុរសជាប្តីឡើយ។ តែគាត់ចង់ឲ្យប្ដីរបស់គាត់ធ្វើកិច្ចសន្យាផ្តិតមេដៃលែងលះគ្នា និងជួយចេញប្រាក់ថ្លៃចញ្ចឹមកូនរបស់គាត់។
បន្ទាប់ពីកើតហេតុ ក៏មានការឈ្លោះប្រកែកគ្នាជាខ្លាំង ស្រាប់តែមួយសន្ទុះ ក្រោយមក បុរសជាប្តីក៏បានឡើងជិះរថយន្ត មួយគ្រឿង ម៉ាក Highlander ចេញពីផ្ទះស្រីកំណាន់របស់ខ្លួនបាត់ស្រមោល ទុកឲ្យស្ត្រីដែលជាភរិយារបស់ខ្លួននៅទីតាំងផ្ទះស្រីកំណាន់នោះតែម្នាក់ឯង៕ជ្រោយពេជ្រ