រថយន្ត​ស៊េរី​ទំនើប​បេីក​បត់ឆ្លង​ផ្លូវ​មិនប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បេីក​មកគៀរបណ្តាល​ឲ្យ​រងការខូចខាត​យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​ស្ទូច​ដឹក​គ្រឿងចក្រ​មួយគ្រឿង​បេីកបោះពួយ​យ៉ាង​ល្បឿន​ទៅ​កៀរ​ពី​មុខ​រថយន្ត​ឡុចស៉ីស​ស៊េរី​ទំនើប​មួយ​ទៀត​ដែល​បេីក​បត់ឆ្លងផ្លូវដោយខ្វះ​ការ​ប្រុងប្រយ័ត្ន​ កាលពីវេលា​ម៉ោង​៩យប់​ ថ្ងៃទី​០៥​ ខែមិនា​ ឆ្នាំ​២០១៩​ត្រង់ចំណុច​ខាងលិច​កងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ​ តាមបណ្ដោយ​ផ្លូវ​វេងស្រេង​កែងនិងផ្លូវ​៣៧១សុលា​ ស្ថិតក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេលកើតហេតុ​គេឃេីញ​ស្ត្រី​ម្នាក់​បេីកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ ឡុចស៉ីស​NX200t​ ពណ៌​កណ្តុរ​ប្រមេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BB-8827។ ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​៣៧១​សុលា​ ក្នុង​ទិសដៅ​ពី​ជេីងទៅត្បូង​ លុះមកដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​ ក៏​បានបេីក​ឆ្លង​ផ្លូវ​វេងស្រេង​បំណង​បត់ទៅកេីត​ឆ្ពោះទៅ​ច្រមុះ​ជ្រូក​ស្ទឹង​មានជ័យដោយខ្វះ​ការ​ប្រុងប្រយ័ត្ន​​។ ហេីយខណៈ​ពេល​ដែល​បត់​មិន​ទាន់​និង​ផុត​ផង​ក៏​ស្រាប់តែ​មាន​រថយន្ត​ស្ទូចដឹក​គ្រឿង​ចក្រ​​មួយ​គ្រឿង​ទៀត​ម៉ាក​ ហីយិនដាយ​ ពណ៌​ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​3A-0831។

ដែល​បេីកបរ​ដោយ​បុរស​ម្នាក់​ តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ ក្នុងទិស​ដៅ​ពី​លិច​ទៅ​កេីត​ និងក្នុង​ល្បឿន​យ៉ាង​លឿន​។ ហេីយ​បាន​ព្យាយាម​បើក​គេច​ពីរថយន្ត​ខាងលេី​ទៅ​ខាង​ស្តាំ​ តែ​គេច​មិន​ផុត​ក៏​ជ្រុល​ទៅ​​កៀរ​រថយន្ដ​ស៊េរី​ទំនើប​ខាង​លើ​ចំខាងមុខ​ចំហៀង​ខាងស្តាំ​ពេញ​ទំហឹង​បណ្តាលឲ្យ​រងការខូចខាត​យ៉ាង​ដំណំ​ ចំណែក​ឯ​រថយន្ត​ស្ទូច​រងការខូចខាត​វៀច​កាង​និងបែក​កង់​ខាងក្រោយ​ចំហៀង​ខាង​ឆ្វេង​ ប៉ុន្តែ​មិនបង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះទេ​។

ក្រោយ​ពេលកេីតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ហេីយ​ក៏​បាន​ឲ្យ​ភាគី​ទាំង​សងខាង​ធ្វេីការ​សម្របសម្រួល​ដោះស្រាយ​គ្នា​បន្ទាប់​មក​ក៏មាន​តំណាង​ភាគី​រថយន្ត​ទាំង​ពីរ​បាន​ចូលមកធ្វេីការ​ដោះស្រាយ​គ្នា​ រួច​ដោយ​ភាគី​ខាង​រថយន្ត​ស្ទូច​មិន​ចង់​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ​ក៏​ព្រម​ចេញ​សំណង​ចំនួន​១៥០០ដុល្លារ​ឲ្យ​ទៅ​ភាគី​ខាង​រថយន្ត​ឡុចស៉ីស​ដេីម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ​៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print