យុវជន​ពីរ​នាក់​ស្រវឹង​ស្រា​ជិះម៉ូតូលឿន​ជ្រុល​ទៅ​​បុក​រថយន្ត​ ទំនើបRoll Royce ​របស់​លោកឧកញ៉ា ឌួង​ ឆាយ បណ្ដាល​ឲ្យ​រងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ពីរ​នាក់​ស្រវឹង​ស្រា បានជិះម៉ូតូលឿន​ជ្រុល​ទៅ​​បុក​រថយន្ត​ស៊េរី​ទំនើបRoll Royce ​របស់​លោកឧកញ៉ា​(ឌួង​ ឆាយ​)បណ្ដាល​ឲ្យ​រងការខូចខាតតិចតួច ចំ​ណែកឯ​​អ្នក​បើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​រង​របួស​បែក​មាត់​បែក​មាត់​​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងនៅវេលាម៉ោង​ជាង១០​យប់​ ថ្ងៃ​ទី​០៥​ ខែ​មិនា​​ ឆ្នាំ​២០១៩ ​​តាម​បណ្ដោយ​មហាវិថីព្រះ​នរោត្តម​​​ សង្កាត់​បឹង​កេងកង​១​ ​ខណ្ឌ​ចំការមន​​ ​រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​ស្រវឹង​ស្រា​បានបេីក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA DREAM ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ​ភ្នំពេញ​1FI-1094​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Roll Royce ពណ៌​ស​ ដែល​ជា​រថយន្ត​របស់​លោក​ឧកញ៉ា​(​ ឌួង​ ឆាយ​ )​ បណ្ដាល​ឲ្យ​រងការខូចខាត​តិចតួច ។ ចំណែក​ឯ​អ្នក​បេីក​ម៉ូតូ​និង​អ្នក​រួមដំណេីរ​​​រង​របួស​បែក​មុខ​បែក​មាត់​​តែ​ប៉ុណ្ណោះ​។

មួយ​សន្ទុះ​ក្រោយ​មក​លោក​ឧកញ៉ា​(​ឌួង​ ឆាយ​)ក៏បានបើកបរចាកចេញពីកន្លែងកើតហេតុ ដោយបានប្រាប់​ឲ្យ​ខាងមន្រ្ដីជំនាញធ្វើការដោះស្រាយចំពោះរឿងមួយនេះ។ ហើយចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គេ​ឃើញ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ឧកញ៉ា​(ឌួង​ ឆាយ​)​បាន​បង្ហោះ​សារ​ដោយ​សរសេរ​ថា​”​ ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងឈឺចាប់បំផុតពេលដែលគេបុកឡានខ្ញុំហើយមិនដឹងកំហុសខ្លួនឯង ខ្ញុំនឹងមិនលើកលែងទោសអោយមនុស្សដែលមិនស្គាល់ពីកំហុសរបស់ខ្លួនឯង និងមនុស្សត្រូវចាប់ផ្តើមរៀនទទួលលទ្ធផលនៃកំហុសរបស់ខ្លួនឯងជាពិសេសម៉ូតូបើកបរមិនគោរពច្បាប់ចរាចរណ៍ និងស្មារតីក្រោមជាស្រវឹង។ មាសប្រាក់មិនសំខាន់​ សំខាន់ឡានខ្ញុំគេឈប់ផលិត និងខ្ញុំមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត”​ ។

ក្រោយ​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​អ្នក​បើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​យក​ទៅ​អធិការ​​ខណ្ឌ​ចំការមន​ដេីម្បី​ធ្វើ​ការ​សាក​សួរ​នាំ​បន្ត​​ផង​ដែរ​៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print