ចាប់​ជនជាតិ​វៀតណាម​ប្រគល់​នគរ​ បាល​វៀតណាម​ដែល​មក​ធ្វើការ​នៅ​ កម្ពុជា​គ្មាន​ច្បាប់​

ចែករំលែក៖

​​ខេត្ដស្វាយរៀង​៖​ នគរបាល​កា​រិ​យា​ ល័យ​អន្ដោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដស្វាយរៀង​បាន​ចាប់ខ្លួន​ជនជាតិ​ វៀតណាម​ចំនួន​១៥​នាក់​ប្រគល់​ឱ្យ​នគរ​ បាល​វៀតណាម​បញ្ជូន​ទៅ​ស្រុក​កំណើត​ វិញ​ ខណៈ​ពលរដ្ឋ​វៀតណាម​ខាងលើ​នេះ​ បាន​ចូល​មក​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ដោយ​ពុំ​មានច្បាប់​ទម្លាប់​ ។​

received_1267286426630643

​ការ​ចាប់​បញ្ជូន​ជនជាតិ​ចូល​មក​ធ្វើ​ ការងារ​គ្មាន​ច្បាប់ទម្លាប់​នេះ​សមត្ថកិច្ច​ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ផ្សារ​ព្រៃ​វ​ល្លិ៍​ ជាប់​ ព្រំដែន​កម្ពុជា​-​វៀតណាម​ ស្ថិត​ក្នុងភូមិ​-​ ឃុំ​ថ្មី​ ស្រុក​កំពង់​រោទ៍​ ។​

​នគរបាល​អន្ដោប្រវេសន៍​នៃ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដ​បានឱ្យ​ដឹង​ថា​ មុន​ការ​ ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ខាងលើ​ នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយៗ​ ទើប​សម្រេច​ចុះ​ពិនិត្យ​រដ្ឋបាល​ដើម្បី​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ​ ប្រគល់​ឱ្យ​នគរបាល​វៀតណាម​បញ្ជូន​ទៅ​ ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ ។​

​មន្ដ្រី​ដដែល​បញ្ជាក់​ថា​ ជនជាតិ​វៀត​ ណា​ម​៦​នាក់​បាន​មក​ប្រកប​មុខរបរ​ជា​ ជាងសំណង់​ អ្នក​មក​ប្រកប​មុខរបរ​រកស៊ី​ លក់ដូរ​៥​នាក់​ និង​អ្នក​ចេញចូល​ដឹក​ទំនិញ​ ចុះឡើង​៤​នាក់​ ដែល​ក្នុង​ចំនួន​ប្រជា​ពល​ រដ្ឋ​វៀតណាម​នេះ​មាន​ស្រី​៦​នាក់​ ។​

​មន្ដ្រី​នគរបាល​ដដែល​បាន​បន្ដ​ថា​ ការ​ចេញចូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ វៀតណាម​មក​រកស៊ី​នៅ​ក្នុង​ប្រទេស​ កម្ពុជា​សមត្ថកិច្ច​បាន​ផ្ដើម​មានការ​រឹត​ បន្ដឹង​ ហើយ​បើ​ពុំ​មាន​លិខិតឆ្លងដែន​បោះ​ ត្រា​ចេញចូល​ត្រឹមត្រូវ​នោះ​ទេ​ សមត្ថ​ កិច្ច​នឹង​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​ កំណើត​វិញ​ ។​ កន្លង​ទៅ​ថ្មីៗ​នេះ​សមត្ថ​ កិច្ច​នគរបាល​ការិយាល័យ​អន្ដោប្រវេសន៍​ ក៏​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​វៀតណាម​ ដែល​មក​រកស៊ី​ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​វៀតណាម​ វិញ​ផង​ដែរ​ ៕​

ដោយ៖ យឹ​ម​ សុ​ថា​ន​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print