ខេត្ដក្រចេះ៖ ប្រជាពលរដ្ឋនៅស្រុក ស្នួល ខេត្ដក្រចេះដែលសង្ស័យពុលស្រា បានស្លាប់កើនដល់៤នាក់ហើយបើគិត មកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ។
តាមអាជ្ញាធរស្រុកស្នួលបានឱ្យដឹង ថា ជនរងគ្រោះដែលស្លាប់សង្ស័យពុល ស្រា២នាក់ទៀតបានស្លាប់ជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី៩ និងរំលងអធ្រាត្រឈាន ចូលថ្ងៃទី១០ ខែធ្នូ* ខណៈបញ្ជូនពីមន្ទីរ ពេទ្យបង្អែកខេត្ដក្រចេះមកមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ។ ជនរងគ្រោះម្នាក់ ឈ្មោះ ចយ សារិះ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មី ឃុំឃ្សឹម បានស្លាប់នៅ វេលាម៉ោង៧យប់ថ្ងៃទី៩ ខែធ្នូ ខណៈក្រុម គ្រូពេទ្យបញ្ជូនមកសង្គ្រោះបន្ដនៅរាជ ធានីភ្នំពេញ និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឡាច សាលី ភេទស្រី អាយុ៣៣ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយនឹងជនរង គ្រោះខាងលើ បានស្លាប់នៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដក្រចេះ ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ មានជនរងគ្រោះ២នាក់រស់ នៅភូមិ២ផ្សេងគ្នានៅក្នុងស្រុកស្នួល ខេត្ដក្រចេះបានស្លាប់ជាបន្ដបន្ទាប់ ដោយ គេសង្ស័យថាពួកគាត់ពុលស្រា ។
ជនរងគ្រោះដែលស្លាប់ត្រូវអាជ្ញាធរ ប្រាប់ឱ្យដឹងថា ទី១-ឈ្មោះ ប្រលុង ធឿន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល និងទី២-ឈ្មោះ កន សារឿន ភេទស្រី អាយុ២៦ឆ្នាំ រស់នៅ ភូមិត្រញំងល័ក្ខ ឃុំឃ្សឹម ស្រុកស្នួល ។
តាមលោកអធិការស្រុកស្នួលបានឱ្យ ដឹងថា គិតមកដល់ព្រឹកថ្ងៃទី១០ ខែធ្នូ មានពលរដ្ឋ៤នាក់បានស្លាប់ដោយគេ សង្ស័យថាពុលស្រា ហើយក្រៅពីនេះ មានពលរដ្ឋមួយចំនួនធំស្ថិតក្នុងអាការ ធ្ងន់កំពុងត្រូវបានជួយសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្ដក្រចេះរួមជាមួយនឹង ប្រជាពលរដ្ឋដែលពុលសាច់ឆ្កែមួយ ចំនួនផងស្ថិតនៅបន្ដព្យាបាល ៕
ដោយ៖ កោះទ្រុង