ខេត្ដព្រះសីហនុ៖ នគរបាលប្រឆាំង គ្រឿងញៀនខេត្ដព្រះសីហនុបានឃាត់ខ្លួន បុរសម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធ រក្សាទុកគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្រុម១ ភូមិ៩ សង្កាត់ លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ សុខ ហ៊ីម អាយុ៣៣ឆ្នាំ មុខរបរ ជាកម្មករសំណង់ មានទីលំនៅភូមិ- សង្កាត់ខាងលើ និងមានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
សមត្ថកិច្ចបានបញ្ជាក់ថា ជាមួយការ ឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថ កិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំ ហ្វេតាមីនចំនួន៦កញ្ចប់ ស្មើនឹង១,១០២ ក្រាម លុយចំនួន១៨ម៉ឺនរៀល និងទូរស័ព្ទ ដៃចំនួន៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ