ខេត្តព្រៃវែង ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងទឹកព្រែកអន្លង់ក្អែក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងទឹកដីស្រុកមេសា២និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចព្រែកអន្លង់ក្អែក ស្ថិតក្នុងភូមិថ្មស ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។បុរសដែលស្លាប់អណ្ដែតទឹកខាងលើត្រូវបានគេស្គាល់ឈ្មោះ ជូ ជី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិផ្លាង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ហើយបុរសខាងលើជាជនវិកលចរិត និងផឹកស្រាជាប្រចាំជារៀងរាល់ថ្ងៃ។ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលើករណីខាងលើ កម្លាំងនគរបាលជំនាញក៏បានចុះទៅដល់ រួចក៏ធ្វើកោសល្យវិច័យ សន្និដ្ឋានថា ទំនងជាបុរសវិកលចរិតខាងលើស្រវឹងស្រា ហើយរអិលជើង ក៏ធ្លាក់ទៅក្នុងទឹក។ ពេលនោះដោយគ្មានអ្នកណាដឹង ទើបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងដូចច្នេះ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី