ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ១កេីតខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦ ២ត្រូវនិងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតអោយគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ហើវហ៊ុង អនុប្រធានស្នងការសង្គ្រោះគ្រោះមហន្តរាយ ចូលជួបសម្តែងការគួរសមនិងពិភា ក្សាការងារនាសាលប្រជុំ ទីស្តីការក្រសួងការពារជាតិ ។
ភាគីទាំងពីរលេីកឡេីងពីការប្រុងប្រៀបរៀបចំ ពិនិត្យទីតាំងជា ក់ស្ដែង និងរាយការណ៍ជូនថ្នាក់ដឹកនាំ ការពារជាតិប្រទេស ទាំងពីរ ឆ្លេីយតបតាមអនុស្សារណៈដែលចុះហត្ថលេខាដោយ លោកនាយឧត្តមសេនីយ៍ ប្រមុខការពារជាតិពេលកន្លង ។
នេះជាការគិតគូររបស់ប្រមុខដឹកនាំប្រទេសទាំងពីរ ដែលទេីបចុះហត្ថលេខា កាលពីសបា្តហ៍កន្លងរវាងប្រមុខបក្ស រដ្ឋាភិបាលឈរ លេីផលប្រយោជន៍រួម និងមានការយោគយល់ប្រកប ដោយមិត្តភាព កិច្ចសហប្រតិបត្តិការ ដេីម្បីវឌ្ឍនភាព ប្រទេសភូមិផងរបងជាមួយនិងគោរពផលប្រយោជន៍រួម ។
គួររំឮកផងដែរថា: អស់រយះពេលពេញមួយព្រឺឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩នេះក្រុមការងារសង្គ្រោះគ្រោះមហន្តរាយ កងទ័ពប្រ ទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងល្អូកល្អេីន ដេីម្បីអនុវត្តភារកិ ច្ច ដែលក្រសួងការពារជាតិ ប្រទេសទាំងពីរ ប្រគល់ឱយស្របនិងអនុស្សារណៈដែលបានចុះហត្ថលេខារួចផងដែរ ៕សុខដុម