សមាជិកក្រុមតារាចម្រៀង BNK48 បង្ហាញមុខនៅកម្ពុជា ជាមួយគម្រោងដ៏អស្ចារ្យមួយ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់អ្នកនិយមទស្សនា និងស្តាប់កម្សាន្តបទចម្រៀងរបស់ក្រុមតារាចម្រៀងនារីវ័យក្មេងថៃ គឺក្រុម BNK48 បន្ទាប់ពីសមាជិកក្រុមនេះ៦រូបបានបង្ហាញវត្តមាននៅកម្ពុជា។ ក្រៅពីការបង្ហាញវត្តមាននេះដែរក្រុមអ្នកគ្រប់គ្រងឧស្សាហកម្មផ្នែកតន្ត្រីចម្រៀងដ៏ល្បីល្បាញមួយនេះក៏គ្រោងនឹងបង្កើតកម្មវិធីធ្វើការជ្រើសរើសយុវតីស្រីវ័យក្មេងមានសមត្ថភាពនៅកម្ពុជាដើម្បីធ្វើការហ្វឹកហាត់ឲ្យក្លាយជាតារាចម្រៀងអាជីពផងដែរ។
​ការបង្ហាញមុខ និងប្រកាសគម្រោងដ៏ភ្ញាក់ផ្អើលមួយនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈលើកិច្ចព្រមព្រាងរវាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រុមហ៊ុនBNK 48 កាលពីរសៀលថ្ងៃទី០៦ខែមីនាឆ្នាំ២០១៩នេះនៅក្នុងបរិវេនផ្សារទំនើបអ៊ីអនទី១ ។
BNK48 គឺជាក្រុមតារាស្រីថៃនិងក្រុមបងស្រីអន្តរជាតិទីបីរបស់ AKB48 របស់ជប៉ុនបន្ទាប់ពី JKT48 របស់ឥណ្ឌូនេស៊ីនិង SNH48 របស់ប្រទេសចិន។ក្រុមនេះបានប្រកាសសមាជិកជំនាន់ដំបូងរបស់ខ្លួននៅអំឡុងដើមឆ្នាំ ២០១៧។ បច្ចុប្បន្នក្រុមតារាចម្រៀងវ័យក្មេងទាំងនេះមានសមាជិសរុប ៥១នាក់ដែលជាជនជាតិជប៉ុន និងថៃ ហើយបាននឹងកំពុងទទួលការគាំទ្រច្រើនលើសលុបពីអ្នកគាំទ្រនៅព្រះរាជាណាចក្រថៃ និងកម្ពុជាផងដែរ។ មកដល់កម្ពុជានូវសមាជិកក្រុមនេះចំនួន៦នាក់គេសង្កេតឃើញមានអ្នកគាំទ្រនៅកម្ពុជាជាច្រើនបានចូលរួមស្វាគមន៍វត្តមានពួកគេផងដែរ។
នាយកគ្រប់គ្រងទូរទស្សន៍ប៉ុស្តិ៍លេខ៥លោក Supachai Verrapuchong បានចាត់ទុកការបង្ហាញវត្តមានរបស់ក្រុមតារាចម្រៀង BNK48 បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែល្អរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ លោកថាគឺជាដំណឹងដ៏ល្អរបស់ អ្នកគាំទ្រក្រុមតារាចម្រៀង BNK48 ព្រោះតែក្រុមហ៊ុននេះនឹងធ្វើការជ្រើសរើសយុវតីកម្ពុជាដើម្បីចូលរួមជាសមាជិកក្រុម BNK48 ជំនាន់ទី៣។
​ថ្លែងក្នុងឱកាសខាងលើនេះដែរអ្នកគ្រប់គ្រងក្រុមហ៊ុន BNK48 បានបញ្ជាក់ថា ជាឱកាសល្អមួយដែលសមាជិកក្រុម BNK48 បានធ្វើដំណើរមកដល់កម្ពុជាលើកដំបូងហើយក៏ជាឱកាសបង្កើតសម្ព័ន្ធមិត្តរវាងប្រទេសថៃ និងកម្ពុជាតាមរយៈតន្ត្រី និងចម្រៀងPop។ លោកថាការមកដល់កម្ពុជាពេលនេះក៏ជាស្ពានតភ្ជាប់ទំនាក់ទំនងនិងការផ្លាសប្តូរវប្បធម៌រវាងប្រទេសទាំង៣គឺកម្ពុជា ថៃ​ និងជប៉ុន។ លោកថានឹងមានទស្សនីយភាពសិល្បៈមួយចំនួនទៀតនឹងបន្តបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយលោកក៏រំពឹងដែរថានឹងមានយុវតីកម្ពុជាអាចក្លាយជាសមាជិកក្នុងក្រុមចម្រៀង BNK48 តាមរយៈកម្មវិធីនៃការជ្រើសរើសមួយ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print