ស្រវឹងចូលអុកឡុកផ្ទះអ្នកជិតខាងផ្អេីលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​បុរសម្នាក់ស្រវឹងជោគជាំបានទៅធ្វេីការអុកឡុកផ្ទះអ្នកជិតខាងវាយសំភារៈក្នុងផ្ទះបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៦ខែមិនា​ ឆ្នាំ២០១៩​នៅចំណុចអាហារដ្ឋាន​ ១៧១​ ម្ហូបកម្ម៉ង់​ តាមបណ្តោយផ្លូវលេខ៤០២កែងផ្លូវលេខ១៨៣​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុបុរសខាងលេីធ្លាប់មានជម្លោះម្តងរួចមកហេីយជាមួយម្ចាស់ហាងខាងលេីលុះមកដល់វេលាកេីតហេតុស្រាប់តែមិនដឹងស្រវឹងមកពីណាក៏មកអុកឡុកដល់ក្នុងហាងខាងលេីវាយកម្ទេចសំភារៈមួយចំនួនទៀតផងបង្កអោយមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ប្រភពព័ត៌មានបានបន្តថា​ ខណៈសមត្ថកិច្ចមកដល់បុរសខាងលេីបម្រុងតដៃជាមួយសមត្ថកិច្ចទៀតទេីបកម្លាំងចាប់វៃខ្នោះតែម្តង។ ដោយសារតែម្ចាស់ហាងយោគយល់គិតថាមនុស្សធ្លាប់ស្គាល់គ្នាទេីបមិនប្តឹងផ្តល់គ្រាន់តែអោយជនបង្កសុំទោសនៅចំពោះមុខសមត្ថកិច្ចដេីម្បីបញ្ចប់រឿង។ បេីតាមសមត្ថកិច្ចបានអោយដឹងថា​ បុរសខាងលេីធ្លាប់មានរឿងបែបនេះ២ដងមកហេីយ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print