ខេត្ដបាត់ដំបង៖ ក្រុមចោរ៣នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លី២ដើមកន្ដ្រៃកាត់ដែក១ និងដែកស្បែង១បានចូលប្លន់ ផ្ទះថៅកែម៉ាស៊ីនកិនស្រូវប្រមូលមាស បា្លទីននិងលុយប្រមាណជាង១ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់កាលពីវេលាម៉ោង៧ យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅផ្ទះជន រងគ្រោះស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង ។
ជនរងគ្រោះជាថៅកែម៉ាស៊ីនកិនស្រូវ ត្រូវចោរប្លន់យកលុយនិងគ្រឿងអលង្ការ ឈ្មោះ ភាញ ភឿប ភេទប្រុស អាយុ៦០ ឆ្នាំ មានប្រពន្ធឈ្មោះ រ តាន់ ម៉ូរ៉ា រស់ នៅភូមិកើតហេតុ ។
ជនរងគ្រោះបានឱ្យដឹងថា នៅក្នុងផ្ទះ របស់គាត់មានសមាជិករស់នៅ៧នាក់ គឺគាត់ប្រពន្ធកូនប្រសារប្រុសនិងកូនស្រី៤នាក់ដែលនៅមុនពេលកើតហេតុជនសង្ស័យមានគ្នា៣នាក់បានចូលផ្ទះរបស់គាត់រួចដកកាំភ្លើងភ្ជង់ហើយចាប់គាត់និងកូនប្រសាប្រុសចងភ្ជាប់ជាមួយគ្នា ព្រមទាំងភ្ជង់ប្រពន្ធនិងកូនស្រីរបស់គាត់ឱ្យប្រមូលទ្រព្យសម្បត្ដិឱ្យពួកវា ។ ដោយ មានការភ័យខ្លាចប្រពន្ធនិងកូនស្រីរបស់គាត់បានប្រមូលមាស បា្លទីន ព្រមទាំង លុយខ្មែរនិងលុយដុល្លារឱ្យទៅក្រុមចោរប្លន់មានមាស និងបា្លទីនមួយចំនួនធំ ព្រមទាំងលុយខ្មែរនិងដុល្លារសរុបប្រមាណ ជាង១ម៉ឺនដុល្លារ ។
ជនរងគ្រោះជាកូនបានប្រាប់ថា ក្រុម ចោរអាចមកពួនសម្ងំនៅក្នុងបរិវេណ ផ្ទះរបស់គាត់ ព្រោះនៅពេលគាត់ត្រឡប់ មកពីផ្សារវិញបើករថយន្ដចូលចតនៅ ក្នុងផ្ទះរួចដើរទៅចាក់សោររបងនិង ត្រឡប់ចូលមកក្នុងផ្ទះវិញក៍ស្រាប់តែ ក្រុមចោរធ្វើសកម្មភាពភ្ជង់រូបគាត់រួចចងគាត់និងឪពុកតែម្ដងហើយឱ្យម្ដាយ របស់គាត់នាំដើរប្រមូលទ្រព្យសម្បត្ដិ រយៈពេលជិតមួយម៉ោងទើបក្រុមចោរ ចាកចេញទៅវិញ ។
ភ្លាមៗនោះលោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ដ បាត់ដំបងបានចុះទៅដល់កន្លែងកើត ហេតុនិងបានដឹកនាំបញ្ជាគ្រប់កម្លាំង ទូរទាំងខេត្ដចុះស្រាវជ្រាវនិងតាមប្រមាញ់ ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះពេញ ខេត្ដទាំងយប់តែមិនទាន់មានលទ្ធផល នៅឡើយ៕
ដោយ៖ វិច្ឆិកា