ភ្នំពេញ : គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបិទក្លឹបម៉ៃអាមី ទីតាំង១៥៩ ដោយសង្ស័យអត់ច្បាប់អនុញ្ញាត កាលលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៧ ខែ មីនា ឆ្នាំ ២០១៩ នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍អប្សរា ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានអោយដឹងថានៅរសៀលនេះកម្លាំងចំរុះដឹកនាំដោយគណៈបឋញ្ជាការឯកភាពខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថានក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថាក្លឹបម៉ៃអាមីមានទីតាំង១៥៩ដែលបញ្ចេញសម្លេងមកក្រៅខ្លាំងៗ ធ្វើអោយប៉ះពាល់ រំខានការដេកពួនរបស់ប្រជាពលរដ្ឋអ្នករស់នៅជិតខាងទេីបអាជ្ញាធរចុះមកត្រួតពិនិត្យនិងសួរនាំរកតេីមានលិខិតអនុញ្ញាតបេីកក្លឹបកំសានដែរទេ ។
លោក ព្រុំ សំខាន់អភិបាលខណ្ឌបានបញ្ជាក់ថាយោងតាមការអនុញ្ញាតពីលោក ឃួង ស្រេង អភិបានក្រុងភ្នំពេញហេីយទីតាំងខាងលេីត្រូវបានបិទជាបណ្ដោះអាសន្នសិនដោយក្លឹបខាងលេីនេះគ្មានការអនុញ្ញាតដោយឡែកម្ចាស់ទីតាំងបានចូលរួមតែមិនព្រមផ្ដិតមេដៃក៏ដោយតែសូមប្រាប់ថាមិនផ្ដិតមេដៃតែមិនអាចបេីកក្លឹបនេះចាប់ពីម៉ោងកម្លាំងសរសេរធ្វេីកំណត់ហេតុតែបេីករឹងទទឹងបេីកដំណេីរការនោះកុំថាគណៈបញ្ជាការចុះចាប់ទាំងយប់អោយសោះ ។
តែក្រោយមកក៏បានរៀបរាប់ពីម្ចាស់ទីតាំងខាងលេីបានស្ដាប់ការពន្យល់ណែនាំរួចក៏បានចូលរួមថែមទាំងផ្ដិតមេដៃផ្អាកជាបណ្ដោះអាសន្នរងចាំធ្វេីការចូលខ្លួនដោះស្រាយរឿងប៉ះសំឡេងរំខាននិងមានលិខិតអនុញ្ញាតទេីបអាច បេីកដំណេីរវិញតែជាចុងក្រោយសូមអោយម្ចាស់ទីតាំងបិទស្លាកក្នុងក្លឹបខ្លួនថា(គ្មានការជួញដូរឬប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់ជាពិសេសការរួមភេទនិងជួញដូរមនុស្សខុសច្បាប់ សូមប្អូនជាយុវជនទាំងអស់ជៀសអោយឆ្ងាយពីគ្រឿងញៀនដោយធហវេីអោយខូចអនាគត់និងខាតបង់ទ្រព្យសម្បត្តិក្នុងគ្រួសារយេីងជាទំពាំងស្នងឬស្សី បេីសិនជាមានករណីពិសេសដូចខាងលេីមេត្តារាយការណ៍មកអាជ្ញាធរអោយបានលឿនបំផុត)អរគុណដែលបានចូលរួមទប់ស្កាត់អពេីខុសច្បាប់ផ្សេង ៕ ស រស្មី