ភ្នំពេញ ៖ រថយន្តកូរ៉េធុនធំដឹកទឹកកកអនាម័យ ឡើងពេញមួយគ្រឿង ដោយអ្នកបើកបរងោកមួយភាំងក៏រេចង្ កូតចូលទៅផ្លូវម្ខាងទៀត សំណាងម៉ូតូមួយគ្រឿងទៀតគេចផុត ទេីបផ្អៀងរហូតក្រឡាប់ បណ្ដាលឲ្យបាក់ជញ្ជាំងនិងតំបូ លរថយន្ត ចាក់ទឹកកកចោលរាយប៉ាយពេញផ្លូវ តែមិនមានអ្នកណារបួសនោះទេ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដែរ បានកើតឡើងនៅវេលាម៉ោង០៤:២០នាទីទៀ បភ្លឺ ឈានចូលថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីអ្នកបើកបររថយន្ តដឹកទឹកកកខាងលើបានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តកូរ៉េដឹកទឹ កកកខាងលេី ពណ៍ស ពាក់ស្លាកលេខកណ្ដាល 3A-1367 ដឹកទឹកអនាម័យដុំៗ និងល្អិតៗ ដែលច្រកបាវរួចហេីយនោះ យកទៅដាក់ឲ្យម៉ូយនៅតាមកន្លែងផ្សេ ងៗ និងដេប៉ូផ្សេងៗ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែ ត្រ ក្នុងទិសដៅពីត្បូងទៅជើង ។
លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែងងុយគេងហើយក៏ងោកមួយភាំង ទេីបរេចង្កូតចូលទៅផ្លូវម្ខាងទៀ ត ហេីយក៏មានម៉ូតូមួយគ្រឿងទៀតធ្វេី ដំណេីរពីជេីងមកត្បូងដែរ តែចេះអ្នកបេីកម៉ូតូគេចផុត ទើបរថយន្តបានផ្អៀងរហូតក្រឡាប់តែ ម្ដង បណ្ដាលឲ្យបាក់ជញ្ជាំងរថយន្តនិ ងតំបូលរថយន្ត ចាក់ទឹកកកចោលរាយប៉ាយពេញផ្លូ វតែម្តង និងបណ្ដាលឲ្យទឹកកកកន្លះឡានប្រលា ក់ដីខ្សាច់អស់ប្រេីលែងបាន និងខ្លះទៀតនៅល្អ អាចយកទៅប្រេីប្រាស់បាន ។
ចំណែកឯអ្នកបើកបរនិងអ្នករួមដំណើ រជាមួយ មិនមានរបួសអ្វីនោះទេ គ្រាន់តែភ័យតក់ស្លុតតែប៉ុណ្ណោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្ នកដំណេីរឆ្លងកាត់នោះឃេីញ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ ឋានចុះមកពិនិត្យផងដែរ។
ក្នុងពេលនោះដែរ អ្នកបើកបររថយន្តក៏ប្រញាប់ទូរស័ ព្ទប្រាប់ឲ្យបុរសដែលជាមេការបា នដឹង ហេីយបើករថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿងទៀតមកដល់កន្លែ ងកេីតហេតុ ដេីម្បីសាងយកទឹកកកដែលនៅល្អៗ ទៅដាក់ឱ្យម៉ូយបន្តទៀត ចំណែកឯទឹកកកដែលប្រលាក់ដីខ្សាច់ នោះ ត្រូវបានកម្មករចាក់ទឹកកកចោល ប្រមូលយកតែបាវប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ នគរបាលចាក់អង្រែលើ ក៏បានចុះមកកន្លែងកើតហេតុពិនិត្ យមេីលជាក់ស្ដែងដែរ គឺមិនប៉ះពាល់ដល់សម្បត្តិរដ្ឋនោះ ទេ និងអនុញ្ញាតឲ្យអ្នកបើកបររថយន្ តនោះ ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុ លដោយខ្លួនឯងតែម្ដង ៕ ដោយ៖ ភារ៉ា ដង្កោ