ងោកមួយភាំងបណ្ដាលឲ្យរេចង្កូតរថយន្តក្រឡាប់ចាក់ទឹកកកចោលពេញផ្លូវ៦០ម៉ែត្រ សំណាងដែរមិនបង្កឲ្យមនុស្សរងរបួស

ចែករំលែក៖

   ភ្នំពេញ​ ៖ រថយន្តកូរ៉េធុនធំដឹកទឹកកកអនាម័យ ឡើងពេញមួយគ្រឿង ដោយអ្នកបើកបរងោកមួយភាំងក៏រេចង្កូតចូលទៅផ្លូវម្ខាងទៀត​ សំណាងម៉ូតូមួយគ្រឿងទៀតគេចផុត​ ទេីបផ្អៀងរហូតក្រឡាប់ បណ្ដាលឲ្យបាក់ជញ្ជាំងនិងតំបូលរថយន្ត ចាក់ទឹកកកចោល​រាយប៉ាយ​ពេញផ្លូវ តែមិនមានអ្នកណារបួសនោះទេ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង០៤:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី០៨​ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីអ្នកបើកបររថយន្តដឹកទឹកកកខាងលើបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ​រូបគាត់បានបើករថយន្តកូរ៉េដឹកទឹកកកខាងលេី​ ពណ៍ស​ ពាក់ស្លាកលេខកណ្ដាល​ 3A-1367 ដឹកទឹកអនាម័យ​ដុំ​ៗ និងល្អិតៗ ដែលច្រកបាវរួចហេីយនោះ​ យកទៅដាក់ឲ្យម៉ូយនៅតាមកន្លែងផ្សេងៗ​ និងដេប៉ូផ្សេងៗ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ។
លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែងងុយគេងហើយក៏ងោកមួយភាំង ទេីបរេចង្កូតចូលទៅផ្លូវម្ខាងទៀត​ ហេីយក៏មានម៉ូតូមួយគ្រឿងទៀតធ្វេីដំណេីរពីជេីងមកត្បូងដែរ តែចេះអ្នកបេីកម៉ូតូគេចផុត ទើបរថយន្តបានផ្អៀងរហូតក្រឡាប់តែម្ដង បណ្ដាលឲ្យបាក់ជញ្ជាំងរថយន្តនិងតំបូលរថយន្ត ចាក់ទឹកកកចោល​រាយប៉ាយ​ពេញផ្លូវតែម្តង និងបណ្ដាលឲ្យទឹកកកកន្លះឡានប្រលាក់ដីខ្សាច់អស់​ប្រេីលែងបាន និងខ្លះទៀតនៅល្អ​ អាចយកទៅប្រេីប្រាស់​បាន ។
ចំណែកឯអ្នកបើកបរ​និងអ្នករួមដំណើរជាមួយ​ មិនមានរបួសអ្វីនោះទេ គ្រាន់តែភ័យ​តក់ស្លុត​តែប៉ុណ្ណោះ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ឆ្លងកាត់នោះឃេីញ​ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យផងដែរ។
ក្នុងពេលនោះដែរ អ្នកបើកបររថយន្តក៏ប្រញាប់ទូរស័ព្ទប្រាប់ឲ្យបុរសដែលជាមេការបានដឹង​ ហេីយបើករថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿងទៀតមកដល់កន្លែងកេីតហេតុ ដេីម្បីសាងយកទឹកកកដែលនៅល្អៗ ទៅដាក់ឱ្យម៉ូយបន្តទៀត ចំណែកឯទឹកកកដែលប្រលាក់ដីខ្សាច់នោះ ត្រូវបានកម្មករចាក់ទឹកកកចោល ប្រមូលយកតែបាវប៉ុណ្ណោះ​ ។
 ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ ក៏បានចុះមកកន្លែងកើតហេតុពិនិត្យមេីលជាក់ស្ដែងដែរ​ គឺមិនប៉ះពាល់ដល់សម្បត្តិរដ្ឋនោះទេ និងអនុញ្ញាតឲ្យអ្នកបើកបររថយន្តនោះ​ ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯងតែម្ដង ៕ ដោយ៖ ភារ៉ា  ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print