ភ្នំពេញ ៖ តារាសម្តែង កុល ដាវី និងតារាចម្រៀងសុខ រក្សា សម្រេចចិត្តចូលរោងការហើយនៅថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៩នេះបន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ជិត១០ឆ្នាំ។ អ្វីដែលធ្វើឲ្យពួកគេរំភើបក្រោយពីទទួលបានការសាកសួរសុខទុក្ខ និងចងដៃថ្ងៃមង្គលការពួកគេពីសំណាក់សម្តេចតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត នូវទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក។
កុលដាវីបានបញ្ជាក់ថាថ្ងៃមង្គលការនាងទទួលបានចំណងដៃទឹកប្រាក់ចំនួន៥០០០ដុល្លារពីសម្តេចតេជោហ៊ុនសែននិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនដែលធ្វើឱ្យនាងរំភើបចិត្តខ្លាំងដល់ថ្នាក់អង្គុយមិនជាប់កៅអីទៅហើយ។កុលដាវីបានបញ្ជាក់ដែរថា«យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់រកអ្វីនិយាយប្រៀបពុំបានឡើយលើកទី២ហើយដែលសម្តេងមីងលោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំពិតជាមហាកិត្តិយសដ៏ធំធេងណាស់ដែលសម្តេចមីងនិង សម្តេចពូលោកទាំងពីរបានចងដៃយើងខ្ញុំទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន៥០០០ដុល្លារ»។
កុលដាវីបាននិយាយទៀតថានាងពិតជារំភើបចិត្តខ្លាំងរហូតដល់ទប់ទឹកភ្នែកស្ទើរពុំជាប់ពេលដែលសម្តេចចងដៃមង្គលការយើងទាំងពីរចំនួន៥០០០ដុល្លារបែបនេះនេះជាចំណងដៃធំបំផុតក្នុងជីវិតរបស់នាង។
គួរបញ្ជាក់ដែរថាកុលដាវីបានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងសាន់ដេលោកសុខរក្សាជិត១០ឆ្នាំមកហើយក្រោយពីអ្នកទាំង២បានដឹកដៃគ្នាទៅច្រៀងសម្ដែងនៅប្រទេសកាណាដាតែ២នាក់។ពួកគេបានចាប់ដៃគ្នាបើកមុខជំនួញមួយចំនួនរួមគ្នាទាំងបង្កើតក្រុមតន្ត្រីសម័យនិងលក់សម្លៀកបំពាក់តាមOnlineជាដើម។
មង្គលការរបស់ពួកគេត្រូវបានធ្វើឡើងដោយពិធីសូត្រមន្ត និងហែកំណត់ត្រូវបានរៀបចំធ្វើនៅគេហដ្ឋានពួកគេផ្ទាល់នាផ្ទះលេខ156 ផ្លូវP13 ក្នុងបុរីជីបម៉ុងលែនខណ្ឌសែនសុខសង្កាត់ភ្នំពេញថ្មីរាជធានីភ្នំពេញ៕ ដោយវឌ្ឍនា