អបអរមង្គលការ កុល ដាវី សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតចងដៃ៥ពាន់ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែង កុល ដាវី និងតារាចម្រៀងសុខ រក្សា សម្រេចចិត្តចូលរោងការហើយនៅថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៩នេះបន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ជិត១០ឆ្នាំ។ អ្វីដែលធ្វើឲ្យពួកគេរំភើបក្រោយពីទទួលបានការសាក​សួរសុខទុក្ខ និងចងដៃថ្ងៃមង្គលការពួកគេពីសំណាក់សម្តេចតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត នូវទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក។

កុលដាវីបានបញ្ជាក់ថា​ថ្ងៃមង្គលការនាង​ទទួលបាន​ចំណងដៃ​ទឹកប្រាក់​ចំនួន៥០០០ដុល្លារពីស​ម្តេចតេជោហ៊ុន​សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនដែល​ធ្វើឱ្យ​នាង​រំភើប​ចិត្តខ្លាំង​ដល់​ថ្នាក់​អង្គុយ​មិនជា​ប់​កៅអី​ទៅហើយ។កុលដាវីបានបញ្ជាក់ដែរថា«យើងខ្ញុំ​ទាំងពីរ​នាក់​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់រក​អ្វី​និយាយ​ប្រៀប​ពុំបាន​ឡើយ​លើក​ទី២ហើយដែល​ស​ម្តេ​ង​មីងលោក​បាន​សួរនាំ​ពីថ្ងៃ​រៀប​មង្គលការ​របស់​ពួក​ខ្ញុំពិតជា​មហា​កិត្តិយស​ដ៏​ធំធេង​ណាស់​ដែល​សម្តេច​មីងនិង ​សម្តេច​ពូលោក​ទាំង​ពីរបាន​ចងដៃ​យើងខ្ញុំ​ទាំងពីរ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ចំនួន​៥០០០ដុល្លារ»។

​កុលដាវីបាន​និយាយទៀតថានាង​ពិតជា​រំភើបចិត្ត​ខ្លាំង​រហូតដល់​ទប់ទឹក​ភ្នែក​ស្ទើរ​ពុំជា​ប់​ពេលដែល​សម្តេច​ចងដៃ​មង្គលការ​យើង​ទាំងពីរ​ចំនួន៥០០០ដុល្លារ​បែបនេះនេះ​ជា​ចំណងដៃ​ធំ​បំផុត​ក្នុង​ជីវិត​របស់​នាង។

គួរបញ្ជាក់ដែរថាកុលដាវីបានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងសាន់ដេលោកសុខរក្សាជិត១០ឆ្នាំមកហើយក្រោយពីអ្នកទាំង២បានដឹកដៃគ្នាទៅច្រៀងសម្ដែងនៅប្រទេសកាណាដាតែ២នាក់។ពួកគេបានចាប់ដៃគ្នាបើកមុខជំនួញមួយចំនួនរួមគ្នាទាំងបង្កើតក្រុមតន្ត្រីសម័យនិងលក់សម្លៀកបំពាក់តាមOnlineជាដើម។

មង្គលការរបស់ពួកគេត្រូវបានធ្វើឡើងដោយពិធីសូត្រមន្ត និងហែកំណត់ត្រូវបានរៀបចំធ្វើនៅគេហដ្ឋានពួកគេផ្ទាល់នាផ្ទះលេខ156 ផ្លូវP13 ក្នុងបុរីជីបម៉ុងលែនខណ្ឌសែនសុខសង្កាត់ភ្នំពេញថ្មីរាជធានីភ្នំពេញ៕ ដោយវឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print