ថៃៈ ទាហានឈុតខ្មៅថៃម្នាក់បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសដាច់ជើងម្ខាង ហើយត្រូវបានក្រុមការងារ បញ្ជូនតាមឧទ្ធម្ភចក្រទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈទាហានរូបនេះដើរល្បាតនៅតាមបន្ទាត់ខ្សែព្រំដែនត្រង់ចំណុចហ៊ួយច័ន្ទដែង ស្ថិតនៅភាគខាងកើតនៃច្រកអន្តរជាតិអានសេះ ក្នុងស្រុកណាំយិន ខេត្តឧប៊ុនរាជធានី ប្រទេសថៃ ។
ប្រភព័ត៌មានដែលទទួលបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅក្នុងអំឡុងម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចតំបន់ហ៊ួយច័ន្ទដែង ស្ថិតនៅភាគខាងកើតនៃច្រកអន្តរជាតិ អានសេះ ក្នុងស្រុកណាំយិន ខេត្តឧប៊ុនរាជធានី ប្រទេសថៃ។ ទាហានរងរបួសរូបនេះឈ្មោះ ផាត់ផុង ហាលាភ ៕
...