រាជធានីភ្នំពេញត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតលើកទី៣៩របស់AIMF ចុងឆ្នាំ២០១៩នេះ

ចែករំលែក៖

ភ្នំពេញញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ​សុក្រ ០៣កើត ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ តត្រូវនឹងថ្ងៃទី០៨មិនា បានទទួលជួបសំណេះសំណាលជាមួយ លោកព្យែរ បៃយ៉េ លេខាធិការអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដោយផ្តោតសំខាន់ទៅលើការត្រៀមលក្ខណៈរបស់រាជធានីភ្នំពេញក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតរបស់AIMFលើកទី៣៩នៅចុងឆ្នាំ២០១៩នេះ។

លោក ឃួង ស្រេង បានជំរាបជូនលោកព្យែរ បៃយ៉េ ពីការផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជាមួយ(AIMF)ក្នុងនាមទីក្រុងភ្នំពេញជាសមាជិកការិយាល័យ របស់(AIMF)និងត្រូវបានអង្គសន្និបាត (AIMF)អនុមត័គាំទ្រជាឯកច្ឆ័នជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់សមាគមលើកទី៣៩ស្របនឹងខួបទី៤០នៃការបង្កើតសមាគមហើយសន្និបាតឆ្នាំនេះ គឺបន្តការងារពីសន្និបាតឆ្នាំមុននៅទីក្រុងលីល ប្រទេសបារាំងដោយផ្តោតសំខាន់ទៅលើខ្លឹមសារការរស់នៅក្នុងទីក្រុង និងកីឡា។រាជធានីភ្នំពេញក៏គាំទ្រទៅនឹងគំរោងបង្កើតការិយាល័យ(AIMF)នៅរាជធានីភ្នំពេញសំរាប់តំណាងប្រចាំតំបន់ផងដែរ។

លោកព្យែរ បៃយ៉េ បានលើកឡើងថា សន្និបាតរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញ គឺជាទ្វាមួយបើកទៅកាន់ពិភពលោក និង បង្ហាញពីអ្វីដែលសមគមបានធ្វើ ក៏ដូចជាការបង្ហាញពីសក្តានុពលវប្បធម៌,ការរីកចំរើនរបស់រាជធានីភ្នំពេញ ក៏ដូចជាវិស័យទេសចរ,កីឡា,បរិស្ថានជាដើម។

លោកថា យើងព្យាយាមដោះស្រាយបញ្ហាដែលកើតមានដូចជាបញ្ហាទឹកកខ្វក់,ការរស់នៅរបស់ប្រជាពលរដ្ឋនិងកីឡាជាដើមដោយលោកសុំការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៏ថា រាជរដ្ឋាភិបាលត្រៀមខ្លួនផ្តល់បដិភាគជាមួយAIMFក្នុងការជួយអភិវឌ្ឍន៏រាជធានីភ្នំពេញ ហើយសម្តេចក៏បានលើកទឹកចិត្តដល់ទីក្រុងផ្សេងៗទៀតនៅកម្ពុជាសហការជាមួយ(AIMF)ដើម្បីបង្ហាញពីសក្ដានុពលខេត្ត ក្រុងរបស់ខ្លួននិមួយៗ។

នៅរសៀលថ្ងៃដដែលនេះដែរ លោកឃួង ស្រេងនិងលោកព្យែរ បៃយ៉េ ក៏បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ផ្ដល់ជំនួយសម្រាប់​គម្រោង ” ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​វិស័យរៀបចំក្រុងប្រកប​ដោយ​និរន្តរភាព ដើម្បី​រៀបចំ​តំបន់​អាណាធិបតេយ្យ​ឡើងវិញ​ក្នុងទីក្រុង និង​ធានា​ផ្ដល់នូវលទ្ធភាពក្នុង​ការទទួលបានសេវា​សំខាន់​ៗ ផ្សេងៗ​សម្រាប់​សហគមន៍​ក្រីក្រ ” រវាង​រដ្ឋបាល​រាជធានីភ្នំពេញ និង​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF )​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print