អ្នកដំណើរនៅលើយន្តហោះជួបគ្រោះថ្នាក់ស្លាប់​១៥៧នាក់ មកពី​៣០ប្រទេសផ្សេងគ្នា

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍​ Ethiopian Airlines ​បានប្រកាសថា អ្នកដំណើរនៅលើយន្តហោះ​ដែលបានធ្លាក់នៅប្រទេស​ Ethiopia ​មាន​៣០សញ្ជាតិផ្សេងគ្នា​ ក្នុងនោះភាគច្រើនជាជនជាតិ Kenya ​ដែលមានដល់ទៅ​៣២ នាក់។

តាមការប្រកាសរបស់ក្រុមហ៊ុន អាកាសចរណ៍  Ethiopian Airlines បានបញ្ជាក់ថា​អ្នកដំណើរនៅលើយន្ត ហោះទាំងអស់ មកពីប្រទេស កេងយ៉ា ៣២នាក់,កាណាដា១៨នាក់, Ethiopia ៩នាក់, អីតាលី​៨នាក់,ចិន ៨នាក់,អាមេរិក៨នាក់,អង់គ្លេស ៧នាក់ បារាំង៧នាក់ អេហ្ស៊ី៦នាក់​ ហុល្លង់៥នាក់​ ឥណ្ឌា៤នាក់​ ស្លូវ៉ាគី៤នាក់ អូទ្រិស ៣នាក់​ ស៊ុយអែត ៣នាក់ រុស្ស៊ី​៣នាក់ ម៉ារ៉ុក២នាក់​ អេស្បាញ់២នាក់  ប៉ូឡូញ២នាក់ និងអីស្រាអែល​២នាក់ ផងដែរ ។ក្រៅពីនេះនៅមាន​អ្នកដំណើរ ម្នាក់ឯងមកពីប្រទេសជាច្រើនទៀត ដូចជា Indonesia, Somalia, Na Uy, Serbia, Togo, Mozambique, Rwanda, Sudan, Uganda និង Yemen។

ក្នុងចំណោមអ្នកដំណើរ មាន​៤នាក់ប្រើប្រាស់លិខិតឆ្លងដែនរបស់អង្គការសហប្រជាជាតិ  ដោយមិនទាន់ស្គល់អត្តសញ្ញាណ​អ្នកទាំង៤នាក់នោះនៅឡើយ ។ នៅលើយន្តហោះដែលជួបគ្រោះថ្នាក់​មានលេខហោះហើរ​ET302 មានអ្នកដំណើរសុប១៤៩នាក់ និងក្រុមពហុនិកា ៨នាក់ ។

ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានប្រកាសទៀតថា អាកាសយានិកបតីបញ្ជាយន្តហោះខាងលើ មានបទពិសោធ​ខ្ពស់ ហើយក៏មិនមាន បញ្ហាបច្ចេកទេសណាមួយឡើង ។ នៅពេលចាប់ផ្តើមហោះហើរ អាកាសយាននិកបានស្នើរឲ្យចុះចត់ជាបន្ទាន់ ។

យន្តហោះ បូអ៊ីង 737-8 MAX របស់ក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋ Ethiopian Airline បានចាកចេញពីអាកាសយានដ្ឋាន Addis Abba ក្នុងរដ្ឋធានី Ethiopia កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ពេលហោះបានប្រហែល៦នាទី នៅលើផ្លូវឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដល់តំបន់ Bishoflu ឬ Debre Zeit ចម្ងាយប្រហែល៥០គីឡូម៉ែទ្រ ភាគខាងត្បូងទីក្រុង Addis Ababa នោះ នៅវេលាម៉ោង៨និង៤៤នាទីព្រឹក ស្រាប់តែធ្លាក់ចុះតែម្តង ។

សេចក្តីប្រកាសរបស់អាកាសចរណ៍បញ្ជាក់ថា អ្នកដំណើរក្នុងយន្តហោះមាន១៤៩នាក់ និងអាកាសយានិក៨នាក់ថែមទៀត គឺស្លាប់ទាំងអស់គ្នា គ្មាននរណាម្នាក់រងរបួស ឬរស់រានមានជីវិតឡើយ ។ ប្រភពខ្លះផ្សាយថា អ្នកដំណើរមានសរុប៣៣សញ្ជាតិ ។ កេនយ៉ាមាន៣២នាក់ និង អេត្យូពី (Ethiopia) ១៧នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងអស់នោះដែរ ។

យន្តហោះដែលធ្លាក់នេះ គឺជាប្រទេយន្តហោះថ្មី ទើបតែត្រូវបានដាក់ឲ្យដំណើរការហោះហើរកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះតែប៉ុណ្ណោះ ។ ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta ថ្លែងរំលេកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍នេះផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print