ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានប្រកាសថា អ្នកដំណើរនៅលើយន្តហោះដែលបានធ្លាក់នៅប្រទេស Ethiopia មាន៣០សញ្ជាតិផ្សេងគ្នា ក្នុងនោះភាគច្រើនជាជនជាតិ Kenya ដែលមានដល់ទៅ៣២ នាក់។
តាមការប្រកាសរបស់ក្រុមហ៊ុន អាកាសចរណ៍ Ethiopian Airlines បានបញ្ជាក់ថាអ្នកដំណើរនៅលើយន្ត ហោះទាំងអស់ មកពីប្រទេស កេងយ៉ា ៣២នាក់,កាណាដា១៨នាក់, Ethiopia ៩នាក់, អីតាលី៨នាក់,ចិន ៨នាក់,អាមេរិក៨នាក់,អង់គ្លេស ៧នាក់ បារាំង៧នាក់ អេហ្ស៊ី៦នាក់ ហុល្លង់៥នាក់ ឥណ្ឌា៤នាក់ ស្លូវ៉ាគី៤នាក់ អូទ្រិស ៣នាក់ ស៊ុយអែត ៣នាក់ រុស្ស៊ី៣នាក់ ម៉ារ៉ុក២នាក់ អេស្បាញ់២នាក់ ប៉ូឡូញ២នាក់ និងអីស្រាអែល២នាក់ ផងដែរ ។ក្រៅពីនេះនៅមានអ្នកដំណើរ ម្នាក់ឯងមកពីប្រទេសជាច្រើនទៀត ដូចជា Indonesia, Somalia, Na Uy, Serbia, Togo, Mozambique, Rwanda, Sudan, Uganda និង Yemen។
ក្នុងចំណោមអ្នកដំណើរ មាន៤នាក់ប្រើប្រាស់លិខិតឆ្លងដែនរបស់អង្គការសហប្រជាជាតិ ដោយមិនទាន់ស្គល់អត្តសញ្ញាណអ្នកទាំង៤នាក់នោះនៅឡើយ ។ នៅលើយន្តហោះដែលជួបគ្រោះថ្នាក់មានលេខហោះហើរET302 មានអ្នកដំណើរសុប១៤៩នាក់ និងក្រុមពហុនិកា ៨នាក់ ។
ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានប្រកាសទៀតថា អាកាសយានិកបតីបញ្ជាយន្តហោះខាងលើ មានបទពិសោធខ្ពស់ ហើយក៏មិនមាន បញ្ហាបច្ចេកទេសណាមួយឡើង ។ នៅពេលចាប់ផ្តើមហោះហើរ អាកាសយាននិកបានស្នើរឲ្យចុះចត់ជាបន្ទាន់ ។
យន្តហោះ បូអ៊ីង 737-8 MAX របស់ក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋ Ethiopian Airline បានចាកចេញពីអាកាសយានដ្ឋាន Addis Abba ក្នុងរដ្ឋធានី Ethiopia កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ពេលហោះបានប្រហែល៦នាទី នៅលើផ្លូវឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដល់តំបន់ Bishoflu ឬ Debre Zeit ចម្ងាយប្រហែល៥០គីឡូម៉ែទ្រ ភាគខាងត្បូងទីក្រុង Addis Ababa នោះ នៅវេលាម៉ោង៨និង៤៤នាទីព្រឹក ស្រាប់តែធ្លាក់ចុះតែម្តង ។
សេចក្តីប្រកាសរបស់អាកាសចរណ៍បញ្ជាក់ថា អ្នកដំណើរក្នុងយន្តហោះមាន១៤៩នាក់ និងអាកាសយានិក៨នាក់ថែមទៀត គឺស្លាប់ទាំងអស់គ្នា គ្មាននរណាម្នាក់រងរបួស ឬរស់រានមានជីវិតឡើយ ។ ប្រភពខ្លះផ្សាយថា អ្នកដំណើរមានសរុប៣៣សញ្ជាតិ ។ កេនយ៉ាមាន៣២នាក់ និង អេត្យូពី (Ethiopia) ១៧នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងអស់នោះដែរ ។
យន្តហោះដែលធ្លាក់នេះ គឺជាប្រទេយន្តហោះថ្មី ទើបតែត្រូវបានដាក់ឲ្យដំណើរការហោះហើរកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះតែប៉ុណ្ណោះ ។ ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta ថ្លែងរំលេកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍នេះផងដែរ ៕