ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ ទាប់ពីប្រទះឃេីញ បុរសជនជាតិចិនម្នាក់ ស្លាប់នៅក្នុងបន្ទប់ មានស្នាមអារក ឈាមហូរឡើងកក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោ ង៩យប់ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ កន្លែងសម្រាក ឃ្លាំងក្នុងបរិវេណរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលំ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមពត៌មានបានឲ្យដឹងថា កន្លែងឃ្លាំងស្តុកឥវ៉ាន់រោងចក្ រខាងលើ ជនរងគ្រោះស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ មិនបានស្នាក់នៅជាមួយឡើយ រវល់តែ ទៅដកផ្ទះសង្សារ ពេញមួយថ្ងៃ ហើយព្យាយាមទូរស័ព្ទ មកជនរងគ្រោះ តែមិនលើកទទួល ឆាតក៏មិនឆ្លើយតប រហូតមកដល់យប់ថ្ងៃទី១០ ខែមិនា មុនភ្ញាក់ផ្អើល ជនជាតិចិនម្នាក់ ជាមិត្តរួមការងារ ស្នាក់នៅជាមួយជនរងគ្រោះរូបនោះ បានត្រឡប់មកដល់រោងចក្រវិញ បន្ទប់ឃ្លាំងកន្លែងដេកនោះ ត្រូវបានជាប់សោ ព្យាយាមទូរស័ព្ទរកជនរងគ្រោះ តែមិនលើក ទើបហៅសន្តិសុខ មកជួយ ផ្លោះ របងចូល ហើយគាស់ទ្វារ ចូលក្នុងបន្ទប់ ទើបប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ មានស្នាមអារក ឈាមហូរកកបាត់ទៅហើយ ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ។
ភ្លាមៗសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញ ចុះទៅកំពុងធ្វើការ ពិត្យជាក់ស្តែង ដើម្បីធ្វើការស្រាវជ្រាវជុំវិ ញករណីខាងលើ ៕សុខាសែនជ័យ