ម៉ូតូ​២គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់​ ស្រាល​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ស្រប​ទិស​ចរាចរណ៍​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​បញ្ច្រាស់ទិស​ក្នុង​ល្បឿន​លឿន​មក​បុក​គ្នា​ត្រង់​ចំណុច​ត្រូវ​កែង​ពេញទំហឹង​បណ្ដាល​អោយ​យុវជន​២​នាក់​រង​របួសធ្ងន់​ និង​ស្រាល​ ត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង​។​

IMG-20151211-WA0001

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​វត្ត​សារា​វន្ត​ តាម​បណ្ដោយ​លេខ​១៩​ កែង​និង​ផ្លូវ​១៧៨​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ អឹ​ម​ដេ​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BP.5712​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​១៩​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ផ្លូវកែង​ ដែល​ជា​កន្លែង​កើតហេតុ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ សូរ​ហ្គ្រូ​ន​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1F.8957​ ជិះ​ដោយ​យុវជន​ម្នាក់​ ជិះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ តាម​ផ្លូវ​លេខ​ ១៦៨​ ខណៈ​មក​ដល់​ចំណុច​ផ្លូវកែង​មិន​បាន​បន្ថយល្បឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​ ក៏​បាន​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្ដាល​អោយ​ភាគី​ខ​ង​ម៉ូតូ​ ម៉ាក​ សូ​ហ្គ្រូ​ន​ ដួល​ បោក​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់​ និង​ភាគី​ខាង​ម៉ូតូ​អឹ​ម​ដេ​នោះ​ ដែល​ជិះ​គ្នា​ពីរ​នាក់​ក៏​បាន​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​ផង​ដែរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ជួយ​ហៅ​រថយន្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​សមត្ថកិច្ច​កិច្ច​ប្រាប់​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ហើយ​បើក​លឿន​ហួស​ច្បាប់​កំណត់​ទើប​បង្ក​គ្រោះថ្នាក់​ដូច្នេះ​។​ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យៗ​ចំនែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម​ប្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នីតិវិធី​ច្បាប់​ ៕​

IMG-20151211-WA0002

IMG-20151211-WA0003

IMG-20151211-WA0000

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print