រថយន្ត​ព្រូស​បុក​ម៉ូតូ​ហុងដា​សេ​១២៥​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់

ចែករំលែក៖

​ភ្នំពេញ៖ យុវជន​២​នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង​ឌុ​ប​គ្នា​ ហើយ​ត្រូវ​បាន​រថយន្ត​ព្រូស​បើក​បុក​ត្រង់​ចំណុច​ផ្លូវកែង​ ។

IMG_7935

កាលពី​វេ​លា​ម៉ោង​០០​និង​១០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ស្ថានីយ៍​តេ​លា​ តាម​បណ្តោយ​ផ្លូវ​លេខ​8​ BT​ កែង​ផ្លូវ​លេខ​77BC​ ស្ថិត​ក្នុងភូមិ​ចំ​ចម្រើន​ផល​ សង្កាត់​បឹ​ក​ទំពុន​ ខណ្ឌ​មន​ជ័យ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ មួយ​គ្រឿង​ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AO​ 8167​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​8BT​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​ផ្លូវកែង​លេខ​77BC​ ស្រាប់​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z​ 4064​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​77BC​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ បាន​ជ្រុល​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ​ បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ចំណែក​ម៉ូតូ​គាប់​ជាប់​ក្រោម​រថយន្ត​រង​ការ​ខូចខាត​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ រីឯ​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ​ ៕​

IMG_7934

IMG_7937

IMG_7936

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print