នគរបាលខណ្ឌចំការមន បង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីដែលពពាក់ពពូនគ្នា៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៨នាក់ ដែលពពាក់ពពូនគ្នា នៅក្នុងទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ចុះបង្ក្រាបជាក់ស្តែង វេលាម៉ោង១និង​១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះមួយកន្លែងដែលមានអក្សរ RRR នៅតាមផ្លូវលេខ៩៧ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង នៅចម្ងាយពីអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រហែល៥០០ម៉ែត្រ ដោយធ្វើការឃាត់មនុស្សប្រុសស្រី(ក្នុងនោះក៏មានអ្នកមើលការខុសត្រូវ ប្រុសស្រីចំនួន ២នាក់) និងពុំមានការដកហូតវត្ថុតាង ឬ សម្ភារៈផ្សេងៗនោះទេ រួចបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ទាំងយប់ ។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៨នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានបញ្ជូនទៅធ្វើការសាក​សួរនៅ ស្នាក់ការប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវបណ្ដោះអាសន្ន ។ ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចមិនដកហូតទូរហ្គេមចំនួន២គ្រឿងនោះ ដោយរក្សាទុកនៅក្នុងទីតាំងខាងលើដដែល ឬគ្រាន់តែចាប់ដើម្បីឲ្យម្ចាស់​ទីតាំងចូលមកចរចាត្រូវជាមួយសមត្ថកិច្ច ដើម្បីទទួលលាភសក្ការៈ ហើយឲ្យបើកលេងបន្តទៀត ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print