ផ្ទះចំនួន១២ខ្នងនៅស្រុកម៉ាឡៃត្រូវរងការខូចខាតពីខ្យល់កន្ត្រាក់បំផ្លាញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ១២ខ្នង នៅស្រុកម៉ាឡៃ ត្រូវខ្យល់កន្រ្តាក់វាយបក់បោក បង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈមានភ្លៀងធ្លាក់លាយផ្គរ និងខ្យល់មួយមេយ៉ាងធំ ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងជាង១២យប់នៅចំនុចភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកម៉ាឡៃឲ្យដឹងថា កាលពីយប់អធ្រាត្រមានភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ធ្វើអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងរួមមាន ÷
១-ឈ្មោះផុន ថៃ អស់ស័ង្កសី ២សន្លឹក
២-ឈ្មោះដាក់ រ៉ាត់ ខូចអស់ដំបូងទាំងស្រុង ស័ង្កសី២៧សន្លឹក
៣-ឡាយ វាស្នា ខូចកញ្ចុះមួយ(ប្រក់ស្បូវ)
៤-ឈ្មោះ វ៉ាង វឿង (ពិការ)ខូចអស់ស័ង្កសី ៧សន្លឹក
៥-ឈ្មោះអ៑ុំ ផុន អស់ស័ង្កសី ៧សន្លឹក
៦-ឈ្មោះប៑ុន យ៑ាន ខូចអស់ជញ្ជាំកៅសូ៑ខ្មៅមួយចំហៀង និងស័ង្កសី ៣សន្លឹក
៧-ឈ្មោះទុំ សាលន់ ខូចអស់ស័ង្កសី ២០សន្លឹក
៨-ឈ្មោះ ហូវ ហ៑ា ខូចអស់ផ្ទះទាំងស្រុង(ទំហំ៤×៩ បង្គន់១ រោងដាក់ឈើមួយទំហំ ៣×៦)
៩-សឿ ឡង់ ចាស់ជរា ខូចទាំងស្រុង ទំហំ៣×៤
១០-ឈ្មោះ អ៊ុំ ភាន អស់ស័ង្កសី ១សន្លឹក
១១-ឈ្មោះ អួ៑ ម៉េង អស់ស័ង្កសី ៤សន្លឹក
១២-ឈ្មោះ ហេង វណ្ណា ខូចអស់ស័ង្កសី ២៣សន្លឹក។

បើយោងតាមរបាយការណ៍ដដែលឲ្យដឹងទៀតថា ខ្យល់កន្រ្តាក់នោះមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅថ្នាក់លើ ដើម្បីរកជំនួយដោះស្រាយទុក្ខលំបាកជូនពលរដ្ឋរងគ្រោះ១២គ្រួសារ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print