លោក ត្រាំ ចុះហត្ថលេខាលើច្បាប់ច្រានចោលការប្រឆាំងពីសភា

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកទី១ ក្នុងរយៈពេលជាងពីរឆ្នាំកាន់អំណាចបានប្រើប្រាស់សិទ្ធិច្រានចោលរាល់ការសម្រេចរបស់សភាអាមេរិក ជុំវិញ ការសាងសង់ជញ្ជាំងព្រំដែន ។សកម្មភាពខាងលើនឹងធ្វើឲ្យពលរដ្ឋ អាមេរិក ក៏ដូចជាជនភៀសខ្លួនប្រឈមនិងបញ្ហាជាច្រើន​។

លោកដូណាល់ ត្រាំ បានថ្លែងចេញពីសេតវិមានថាគាត់មានមោទនភាពបំផុត ដែលបានចុះហត្ថលេខាលើសិទ្ធិ​វ៉េតូនេះ ។ ការចុះហត្ថលេខាបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។

ការដែលឈានដល់ចុះហត្ថលេខាច្បាប់វ៉េតូ របស់លោកត្រាំ បែបនេះ បន្ទាប់ពីមានភាពអាម៉ាសយ៉ាងខ្លាំងនៅក្នុងសភា ពេលដែលសមាជិកព្រឹទ្ធសភា មិនថាតែគណបក្សប្រធានាធិបតេយ្យនោះទេ សូម្បីគណបក្សសាធារណរដ្ឋ ក៏បានបោះឆ្នោតប្រឆាំងការប្រកាសចាត់ទុកស្រុកទេសស្ថិតនៅក្នុងគ្រាអាសន្នរបស់លោក ត្រាំ ដើម្បី​បានប្រើប្រាស់មូលនិធិសាងសង់កំផែងព្រំដែនជាប់ជាមួយមិចស៊ីកូនោះដែរ ។

លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ថ្លែងថា សកម្មភាពរបស់លោកដូណាល់ ត្រាំ មិនសមទំនងតាមច្បាប់ទម្លាប់នោះទេ ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា លោក ដូណាល់ ត្រាំ ទទួលរងការអាម៉ាស់ដ៏ពិតប្រាកដមួយ ក្នុងសភា ជាមួយការបដិសេធរបស់ព្រឹទ្ធសភា មកពីការចូលរួមរបស់ព្រឹទ្ធសមាជិកនៃគណបក្សលោកដល់ទៅ១២រូប ថវិកាបន្ទាន់សម្រាប់ការកសាងជញ្ជាំង នៅតាមព្រំដែនជាមួយមិកស៊ីកូ។

ដោយការពារគម្រោងធំនៃការកសាងជញ្ជាំំងព្រំដែននោះ ដែលជាបំណងយ៉ាងមុះមុតរបស់លោក ប្រធានាធិបតីអាមេរិកសច្ចារាំងខ្ទប់ការសម្រេចនោះរបស់សភា តាមរយៈសិទ្ធិវេតូ ដោយលោកប្រកាសថា ការកសាងជញ្ជាំងព្រំដែននឹងត្រូវបន្ត។ ក្រោយការអនុម័តភ្លាមៗលើគម្រោងច្បាប់នោះ លោកត្រាំបានសរសេរតាមTWITTER ថាលោកប្រើវេតូ។ លោកថាខ្ញុំដាក់ភ្លាមៗវេតូរបស់ខ្ញុំប្រឆាំងការសម្រេចនេះដែលជាបំណងរបស់ពួកអ្នកប្រជាធិប តេយ្យ។

ទោះបីយ៉ាងណាក៏នោះជាការអាម៉ាស់មួយរបស់លោក ព្រោះតែប្រើវេតូប្រធានាធិបតីដំបូង ប្រឆាំងសេចក្ដីសម្រេចរបស់ព្រឹទ្ធសភា ដែលគណបក្សសាធារណរដ្ឋរបស់លោក ជាអ្នកត្រួតត្រា ដើម្បីសង្គ្រោះកិច្ចសន្យាដ៏ធំមួយ ក្នុងពេលឃោសនាបោះឆ្នោតរបស់លោក ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសមាជិកសភានៃគណបក្សសាធារណ រដ្ឋ ក្នុងចំនួនកាន់តែច្រើន បានប្រឆាំងការប្រកាសសភាពការណ៍អាសន្នជាតិរបស់ប្រធានាធិបតី ដើម្បីបានថវិកា​មកកសាងជញ្ជាំងព្រំដែន ដោយមិនចាំបាច់ឆ្លងកាត់សភា ដែលថវិកានោះមានចំនួនកាន់តែកើន។

សរុបព្រឹទ្ធសមាជិក៥៩រូបបានគាំទ្រសេចក្ដីសម្រេចដាក់ ដោយពួកប្រជាធិបតេយ្យដែលប្រកាសថា ការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតី កាលពីថ្ងៃទី១៥កុម្ភៈ ពេលនេះត្រូវសភាទាំង២បដិសេធ។ ចាប់តាំងពីច្រើនថ្ងៃ​មក​ហើយ លោកត្រាំបានធ្វើការគាបសង្កត់លើបណ្ដាព្រឹទ្ធសមាជិកនៃគណបក្សលោក កុំឲ្យបោះឆ្នោតគាំទ្រការបដិសេធនោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print