ផ្ទះជាង៥០ខ្នង នៅសង្កាត់ស្ទឹងមានជ័យ២ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង

ចែករំលែក៖

    ភ្នំពេញ៖  អគ្គី​ភ័យ​​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​អ​ស់​ជា​ង​​៥០​ខ្នង​​ ស្ថិតក្នុង​ភូមិព្រែកទាល់ សង្កាត់​ស្ទឹង​មាន​ជ័យទី២ ខណ្ឌមានជ័យ ដោយបង្កការ​ភ្ញាក់​ផ្អើល​ជាខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចកាលពីវេលាម៉ោង​​​​​​៣ និង​២៥នាទីរសៀល ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​​​​១៧ មីនា ឆ្នាំ​​២០១៩​  ។​
      យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលហេតុមានការទុស្សេខ្សែភ្លើងបានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង រួចក៏មានការរាលដាលទៅដល់ផ្ទះជាច្រើនខ្នងបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះរថយន្ដពន្លត់អគ្គិភ័យបានមកដល់កន្លែង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យខាងលើ ។
     ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ អាជ្ញាធរបានប្រើប្រាស់រថយន្ដអស់ចំនួន១៩គ្រឿង និងបាញ់ទឹកអស់ចំនួន២៦គ្រឿង ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញចំនួន១៥គ្រឿង នឹងរថយន្តពន្លត់អគ្គិ​ភ័យរបស់ កងរាជវុធហត្ថ ចំនួន៣គ្រឿងរួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពរលត់ទាំងស្រុងនៅវេលាម៉ោង៤ នឹង០០នាទីរសៀល និងបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងតូចទាំងធំអស់ចំនួន៥១ខ្នង ។
ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យ មានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិពលរដ្ឋ និងផ្ទះរបស់គាត់តែប៉ុណ្ណោះ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print