ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្ រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ ជាង៥០ខ្នង ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំ ងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចកាលពី វេលាម៉ោង៣ និង២៥នាទីរសៀល ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ មីនា ឆ្នាំ២០១៩ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើ តហេតុបានឲ្យដឹងថា នៅមុនពេលហេតុមានការទុស្សេខ្សែភ្ លើងបានបង្កជាអគ្គិភ័យឆាបឆេះយ៉ា ងខ្លាំង រួចក៏មានការរាលដាលទៅដល់ផ្ទះជាច្ រើនខ្នងបណ្ដាលឲ្យឆេះយ៉ាងសន្ធោ សន្ធៅ ។ ភ្លាមៗនោះរថយន្ដពន្លត់អគ្គិភ័ យបានមកដល់កន្លែង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្ លត់អគ្គិភ័យខាងលើ ។
ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ អាជ្ញាធរបានប្រើប្រាស់រថយន្ដអស់ ចំនួន១៩គ្រឿង និងបាញ់ទឹកអស់ចំនួន២៦គ្រឿង ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការក្រុងភ្នំពេញចំនួន១៥គ្រឿ ង នឹងរថយន្តពន្លត់អគ្គិភ័យរបស់ កងរាជវុធហត្ថ ចំនួន៣គ្រឿងរួមទាំងរថយន្តពន្លត់ អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួ ន១គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពរលត់ទាំ ងស្រុងនៅវេលាម៉ោង៤ នឹង០០នាទីរសៀល និងបំផ្លាញផ្ទះប្រជាពលរដ្ឋទាំ ងតូចទាំងធំអស់ចំនួន៥១ខ្នង ។
ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យ មានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ ពលរដ្ឋ និងផ្ទះរបស់គាត់តែប៉ុណ្ណោះ ៕ ដោយ៖ ភារ៉ា ដង្កោ