សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk University)ដ៏ល្បីមួយនៃប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University)ដ៏ល្បីមួយនៅប្រទេសថៃ។ ក្នុងពិធីដ៏កិត្តិយសនេះក៏មានការអញ្ជើញចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

សាកលវិទ្យាល័យគ្រើក (Krirk University)គឺជាសាកលវិទ្យាល័យដ៏ល្បាញល្បីមួយនៅក្នុងប្រទេសថៃដែលមានអាយុកាល ៦៧ឆ្នាំហើយ។ តាមការអោយដឹងពីប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យគ្រើក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំពិភពលោកទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក។ ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនសម្តេចតេជោ ហ៊ុន សែន ជារឿងស័ក្តិសមបំផុត ដោយសារតែសម្តេចតេជោ បានប្រើប្រាស់សិល្បៈ និងវិទ្យាសាស្ត្រផ្នែកទំនាក់ទំនងនយោបាយក្នុងការគ្រប់គ្រងប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានដឹកនាំប្រជាជាតិឆ្ពោះទៅដល់វិបុលភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។

...

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី និងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីវិមានសន្តិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print