ស្លាប់ប្តីប្រពន្ធរងរបួសដោយសាររថយន្តដឹកចេកបេីកបុក

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចុះណែកប្រពន្ធរងរបួសខណះបេីករ៉ឺម៉កឆ្លងផ្លូវទៅលក់បាយត្រូវរថយន្តបេីកបុកពេញទំហឹងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៨ខែមិនា​ ឆ្នាំ២០១៩​ នៅចំណុចខាងកេីតផ្លូវរថភ្លេីងតាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះទឹម​ សុភាន់​ ភេទប្រុសអាយុ៣៦ឆ្នាំ​ មុខរបរលក់បាយ​ មានស្រុកកំណេីតនៅភូមិព្រៃមូល​ ឃុំព្រែកពោធិ៍​ ស្រុកទ្រាំង​ ខេត្តតាកែវ។ ចំណែកប្រពន្ធរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ

តាមសាក្សីនៅកន្លែងកេីតហេតុបានអោយដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កលក់បាយបេីកបរដោយបុរសម្នាក់និងរួមដំណេីរជាមួយប្រពន្ធធ្វេីដំណេីរតាមដងផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចបំណងទៅលក់នៅមុខរោងចក្រហេីយបានឆ្លងផ្លូវស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ​ ពណ៍​ស​ ពាក់ស្លាកលេខបាត់ដំបង​ 3A 2081ដឹកចេកធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងបណ្តាលអោយប្តីស្លាប់ប្រពន្ធរងរបួស។

ក្រោយពេលកេីតហេតុរថយន្តបង្កបានព្យាយាមបេីករត់ប្រហែល១០០ម៉ែត្រទេីបឈប់ម្ចាស់ចុះរត់បាត់ត្រូវបានសមត្ថកិច្ចមូលទំនាក់ទំនងទៅជំនាញធ្វេីការវាស់វែងយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print