នារីដ៏ស្រស់ស្អាត២នាក់បានស្លាប់ និងមាន២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីអគ្គិភ័យលេបត្របាក់ផ្ទះលក់ប្រេងសាំងប្រជាជន នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជាបឋមទទួលដំណឹងថា៖ មាននារីរងគ្រោះដ៏ស្រស់ស្អាត២នាក់បានស្លាប់ក្នុងអណ្តាតភ្លើង ករណីហេតុការអគ្គិភ័យលេបត្របាក់ផ្ទះលក់សាំងរបស់ប្រជាជន ពិតជាគួរឲ្យអាណោចអធម៌បំផុត​ និងមិននឹកស្មានដល់សោះ ត្រឹមតែមួយពព្រិចភ្នែក ជនរងគ្រោះជួបបែបនេះ។
ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ប្រេងសាំង បណ្តាលឲ្យនារីរូបស្រស់២នាក់ស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរងរបួស បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដ៏សែនរន្ធត់ជាខ្លាំង​ នេះបានកើតឡើងកាលពី​វេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩​ ទីតាំងស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។
បើទោះបីអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន អ្នកជិតខាង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានជួយអន្តរាគមន៍យ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបបណ្តាលអោយនារីវ័យក្មេង២នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ដោយឡែកមូលហេតុដែលបណ្តាលអោយអគ្គិភ័យឆាបឆេះ និងទ្រព្យសម្បត្តិខូចខាត បាត់បង់ដោយអគ្គិភ័យនេះ សមត្ថកិច្ចកិច្ចមិនទាន់បានបញ្ជាក់ពិស្តារនៅឡើយទេ៕ ព័ត៌មានលំអិត និងបន្តផ្សាយពេលក្រោយទៀត

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print