សម្ដេចក្រឡាហោម ស ខេង៖ ជំរុញឲ្យអាជ្ញាធរ ក្រុង,ខណ្ឌ, សង្កាត់ បន្ដយកចិត្ដទុកដាក់បង្ក្រាប់គ្រឿងញៀញ ល្បែងស៊ីសងគ្រប់ប្រភេទសំណង់អត់ច្បាប់ ត្រូវចាប់ឡានធំចូលក្រុងឲ្យបាន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យអាជ្ញាធរ ក្រុង,ខណ្ឌ, សង្កាត់ ត្រូវយកចិត្ដទុកដាក់បង្ក្រាប់គ្រឿង ញៀញ ល្បែងស៊ីសងគ្រប់ប្រភេទ សំណង់អត់ច្បាប់ ត្រូវចាប់ឡានធំចូលក្រុងឲ្យបាន ពិសេសមន្ដ្រីនៅមូលដ្ឋាននោះត្រូវអនុវត្ដឲ្យបានល្អ ខ្ញុំគាំទ្រដែលក្រុងចេញបំរាមហាម ម៉ោងពេល ឃាត់រថយន្ដធន់ធំ ចូលក្រុងរួចហើយ ។ កន្លងមកខ្ញុំបានឃើញ គេរិះគុណចៅហ្វាយក្រុងរឿងរថយធន់ធំចូលក្រុង នៅម៉ោងពេលហាមឃាត់ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋនៅរាជធានី ។ សម្ដេចក្រឡាហោម បានជំរុញ បែបនេះ ក្នុងពិធី បិទសន្និបាត បូកសរុបការងារ ប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ១៤កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៩ មីនា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះ សម្ដេច ក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យមន្ដ្រី នៅថ្នាក់ ក្រុង,ខណ្ឌ,សង្កាត់ ក្រោមឱវាទទាំងអស់ ត្រូវយក ចិត្ដទុកដាក់ បម្រើសេវា សាធារណៈឲ្យបានល្អ ជូនពលរដ្ឋ នៅមូលដ្ឋាន ។

ជាពិសេសទៀតនោះ គឺបញ្ហាប្រឈមដែលយើងត្រូវរួមគ្នាដោះស្រាយមានដូចជា ១-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់គ្រឿងញៀន ល្បែងស៊ី សងគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍ ។ បំផុសប្រជាពលរដ្ឋឲ្យចូល រួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។២- បង្កើនការពារសន្តិសុខដល់ជនបរទេស ភ្ញៀវទេសចរ វិនិ យោគិន ផ្អែកលើច្បាប់ ។

៣-ពិនិត្យសំណង់នានាដែលកំពុងសាងសង់មានច្បាប់ អត់ច្បាប់ ស្របតាម បទដ្ឋានបច្ចេក ទេសឬទេ? ដោះស្រាយផលប៉ះពាល់បរិស្ថាន ធនធានធម្មជាតិ និងវិស័យ ទេសចរណ៍ ។៤-ពិនិត្យប្រព័ន្ធលូ សំរាម តាមរោងចក្រ សហគ្រាស និងលំនៅឋានប្រជាពលរដ្ឋ។ ៥- លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ បង្ក្រាបបទល្មើស ផ្សេងៗ ការកាន់កាប់ដីខុសច្បាប់ ។

៦-បន្តដោះស្រាយជម្លោះដីធ្លីប្រកប ដោយយុត្តិធម៌ លុបបំបាត់ការអន្តរាគមន៍ បញ្ចៀសអំពើហិង្សា។ ៧-ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។ ៨-ឈ្វេងយល់ពីបញ្ហាប្រឈមផ្នែកសុខ ភាព និងជីវភាពរស់នៅរបស់កម្មករ និងជនងាយរងគ្រោះ ។ត្រៀមបង្ការជួយប្រជាពលរដ្ឋកង្វះទឹក ស្អាតប្រើប្រាស់។ ត្រូវចូលរួមទប់ស្កាត់ ថែរក្សា នូវសុខសន្ដិភាព និងរក្សាឯករាជអធិបតេយ្យភាព របស់យើងឲ្យបានល្អ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កន្លងមកក្នុងឆ្នាំ២០១៨រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារទទួលបានសម្មិទ្ធិផលជាច្រើន ក្នុងការ អភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាការរៀបចំសន្តិសុខ-សណ្តាប់សាធារណៈ ជាមួយនិងសេវាសាធារណៈជូនប្រជាពលរដ្ឋ ប៉ុន្តែទទឹមនិងសម្រេចបាននូវសម្មិទ្ធិផលទាំងនេះ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួននៅសេសសល់ ដែលទាម ទារ អោយរួមគ្នាដោះស្រាយក្នុងឆ្នាំ២០១៩ បន្តទៀត ក្នុងនោះរួមមាន៖ ការអនុវត្តច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ និងការប្រើប្រាស់អក្សរបរទេសលើផ្ទាំងផ្សព្វផ្សាយជាដើម ។

លោកបន្ដថា ៖ តាមរយៈអង្គសន្និតបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០១៩នេះ គឺជាការបូកសរុប វាយតម្លៃដកស្រង់បទពិសោធន៍លទ្ធផលការងារឆ្នាំថ្មី២០១៩ នៃការអនវុត្តវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងជាការចាប់ផ្តើម នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទិសដៅអនុវត្តការងារឆ្នាំ២០១៩ បានយ៉ាងលម្អិតរួចហើយតាមរយៈ អង្គសន្និបាត បានរក្សាវិធីសាស្ត្របែងចែកជាក្រុម ដើម្បីធ្វើការពិភាក្សាដូចជា ១វិធានការជំរុញការ ងារអនុវត្តច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ២ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រក ចេញចូលតែមួយ ៣ ការធ្វើប្រទានកម្មដីធ្លី ជូនប្រជាពលរដ្ឋ និងទី៤ វិធានការទប់ស្កាត់ការប្រើប្រាស់អក្សរបរ ទេសនៅ លើអក្សរខ្មែរ ឬ អក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធបញ្ញា លើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print