រថយន្តតូយូតាព្រូសបុកម៉ូូតូឌ្រីមប៉ើងជាងដប់ប្រាំម៉ែត្របណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបោះពួយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូទាំងកំរោលបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាម៉ុយឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតក្រុមហ៊ុនលក់រថយន្តសឺដែស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តតូយូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2AP-1100 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតហើយបោះពូយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង.1M-9780 ជិះដោយបុរសម្នាក់ពីកើតទៅលិចក្នុងបញ្ចាស់ទិសពេញទំហឹងប៉ើងប្រមាណដប់ប្រាំម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះដែររថយន្តបង្ករមិនព្រមឈប់នោះទេ ដោយព្យាយាមបើករត់ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមរហូតដល់ក្រោមស្ពានសំរោងទើបឃាត់បានរថយន្តនិងអ្នកបើកបរយកមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print