ដកកាំភ្លើងបាញ់មេឃ២គ្រាប់ផ្អើលសមត្ថកិច្ចទាំងយប់នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ខ្មាំងកាំភ្លើងម្នាក់ បានជិះម៉ូតូមិនចាំម៉ាកមួយគ្រឿង ហើយដកកាំភ្លើងខ្លីបាញ់មេឃ២គ្រាប់មិនដឹងមូលហេតុ រួចជិះម៉ូតូគេចខ្លួនបាត់ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៩ នៅចំណុចផ្លូវ២៧៦ កែងនិងផ្លូវ១៤៣ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់ភិនភ័កច្បាស់លាស់ បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើតាមបណ្តោយផ្លូវ២៧៦ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើមិនដឹងជាមានរឿងអ្វីនោះទេ ក៏បានដកកាំភ្លើងខ្លីមួយដើមមិនចាំម៉ាកបាញ់ឡើងលើ២គ្រាប់ រួចជិះម៉ូតូគេច្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយធ្វើឲ្យមានភ្ញាក់ផ្អើល់សមត្ថកិច្ចមូលដ្ឋានចុះមកសួនាំនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហតុសមត្ថកិច្ចបានចុះមកយកសំបកគ្រាប់ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់អូឡាំពិច ដើម្បីទុកធ្វើការស្រាវជ្រាវរកមុខជនបាញ់បោះសេរីយកមកផ្តន្ទាទោទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print