សើចផ្អើលពេញរោងថ្ងៃសម្ពោធរឿង”ឯណាខ្មោច?”

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតភាពយន្តខ្នាតធំបែបកំប្លែង និងភ័យរន្ធត់ របស់ផលិតករវ័យក្មេង លោកចាន់ណា រ៉ូណាន គឺរឿង”ឯណាខ្មោច?”បានប្រកាសសម្ពោធចាក់ប្ចាំងជាផ្លូវការកាលល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅរោងកុន លេជេន បឹងកក់ក្រោមវត្តមានសិល្បករជាច្រើន។ ភាពយន្តនេះបានធ្វើឲ្យអ្នកចូលទស្សនាដំបូងផ្ទុះសំណើច និងភ័យរន្ធត់ពេញរោងភាពយន្តតែម្តង។

រឿង “ឯណាខ្មោច?”ជាភាពយន្តដែលផលិតករវ័យក្មេង លោកចាន់ណា រ៉ូណាន បានផលិតរួមជាមួយផលិតកម្មLD Picture។ ដែលផលិតកររំពឹងថាជាភាពយន្តដែលមានគុណភាពល្អ និងអាចទាញបានអ្នកចូលទស្សនាច្រើនជាក់ជាមិនខាន ។

ផលិតករលោក ចាន់ ណារ៉ូណាន បានបញ្ជាក់ថានេះគឺជាភាពយន្តទី៧ដែលលោកបានប្រកាសដាក់ឲ្យចាក់បញ្ចាំង និងបន្ទាប់ពីរឿង កំណត់ហេតុនាងនាថ រឿង សសរកន្លោង ដែលទទួលបានការគាំទ្រច្រើនកន្លងមក។ លោកបញ្ជាក់ថាភាពយន្តនេះនឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដោយសម្រិតសម្រាំងទាំងសាច់រឿង បច្ចេកទេសថត បច្ចេកទេសតុបតែងមុខ តារាសម្តែង និងទិដ្ឋភាពថតនៅតំបន់ប្លែកស្រស់ស្អាតនៅកម្ពុជា។

ផលិតកររូបនេះក៏បានបញ្ជាក់ថា ភាពយន្តនេះនិយាយអំពីក្រុម និស្សិតមួយក្រុម ត្រូវមកចុះកម្មសិក្សា នៅមន្ទីពេទ្យបង្អែក ដែលគេល្បីថាមានខ្មោច លងសាហាវ ចំយប់ដែលគេបញ្ជូនសព តៃហោង កូនស្រីសេដ្ឋីម្នាក់ ស្លាប់ដោយសារក្រឡាប់ឡានធ្លាក់ជ្រោះរក្សាទុកក្នុងមន្ទីពេទ្យនោះ ។ នាយប់ស្ងាត់ពួកគេបានជួបខ្មោច ដែលអ្នកស្រុកតែងនិយាយថា ចេញមកលងបន្លាចគ្រប់គ្នាៗ ពួកគេព្យាយាមរត់គេចខ្មោច ទាំងអស់លង តែបែរជាជួបខ្មោចកូនស្រីលោកសេដ្ឋី បង្ហាញខ្លួន ។

គួរបញ្ជាក់ដែរថាភាពយន្តរឿង “ឯណាខ្មោច?” ដែលគឺជាភាពយន្តបែបភ័យរន្ធត់ ដែល បានរៀបចំពិធីក្រុងពាលី និងចេញថតចាប់តាំងពីអំឡុង ខែសីហា ឆ្នាំ២០១៨ ។ ភាពយន្តនេះ មានចូលរួមសម្តែងដោយតារា ប្រុសស្រីល្បីឈ្មោះជាច្រើនមាន ដូចជា លោក ទ្រី តារាវុធ កញ្ញា សួង ស៊ីធឿន លោក ភី ម៉ៃ កញ្ញា យេយេ លោក សាតាន់ លោក ដូ រីកូ ជាដើម ។

ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃទី២១មីនា ឆ្នាំ២០១៩ តទៅ នៅគ្រប់រោងភាព យន្តទាំងអស់ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print