នាយករដ្ឋមន្ត្រី​​ សម្តែងមោទនភាពចំពោះការរីកចម្រេីនវិស័យអប់រំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ សម្តែងមោទនភាពចំពោះការរីកចម្រេីនវិស័យអប់រំនៅកម្ពុជា​ ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំណុចសូន្យ ក្រោយបានងើបពីសង្រ្គាមមក។

ប្រសាសន៍សម្តេចតេជោ​ ធ្វេីឡេីងនៅថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៩​ នេះ​ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកល​វិទ្យាល័យអាស៊ីអឺរ៉ុបចំនួន១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន៦៤០នាក់ ដែលពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ​ មានប្រសាសន៍ថា​ ក្នុងរយៈពេល៤០កន្លងមកនេះ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលពីមុនកម្ពុជាត្រូវបានគេឃុំព័ទ្ធដោយសេដ្ឋកិច្ច តែយើងបានរើបម្រាស់រហូតសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ។

តាមរយៈវិស័យអប់យើងបានចាប់ផ្តើមតាំងពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និង អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់ពេលនេះយើងមានគ្រូបង្រៀន និងអ្នកជំនាញច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print