អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទៅកាន់កោះហុងកុង​ដើម្បីការកូនស្រីពៅ​

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​ បានធ្វើដំណើរទៅកាន់កោះហុងកុង ដើម្បីរៀបចំបង្គលការដល់កូនស្រីពៅ​របស់លោក ។​​  នៅក្នុងបង្គលការនោះអាចនឹងមានមន្ត្រីជាន់ខ្ពស់ ក្នុងគណៈបក្សភឿថៃ អាចនឹងត្រូវចូលរួម ក្នុងនាម ជាមិត្តភក្តិ​ ទំនាក់ទំនងបុគ្គលល្អ។

ប៉ុន្តែរដ្ឋាភិបាលថៃ​នៅតែមិនព្រមលើលែងដល់លោកថាក់ស៊ីននោះឡើយ ដោយបានស្នើរដល់ រដ្ឋាភិបាលហុង​កុង ចាប់បញ្ជូនខ្លួនលោកថាក់ស៊ីន​មកកាន់ប្រទេសថៃវិញ​ ។ ប៉ុន្តែភាគីហុងកុងមិនបានវិភាគអ្វីជុំវិញហេតុការខាងលើនោះឡើយ​។

សារព័ត៌មាន​ South China Morning Post ​បានដកស្រង់សម្តី​លោក​ Chatchom Akapin ​ព្រះរាជ្យអាជ្ញា​ថៃ​បានស្នើ ដល់កោះហុងកុងឲ្យបញ្ជូនអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកកាន់ប្រទេសថៃវិញ ។

កន្លងមកមានប្រភពព័ត៌មានបានផ្សាយថា​ លោកថាក់ស៊ីន បានទៅដល់កោះហុងកុង ដើម្បីរៀបចំពិធីបង្គល់ការ​ដល់កូនស្រីពៅ គឺនាង​ Paetongtarn នៅថ្ងៃទី​២២ខែមីនា ។កោះហុងកុង​គឺជាទីកន្លែង ដែលអតីតនាយករដ្ឋមន្ត្រីថៃ​តែងតែជួបគ្នា ជាមួយមន្ត្រីគណបក្សភឿថៃ​។

តាមគម្រោង​គណបក្សភឿថៃ​នឹងចូលរួម​បោះឆ្នោតនាថ្ងៃទី​២៤ខែមីនា​ ។គូប្រជេងដ៏សំខាន់​របស់គណបក្សភឿថៃ​គឺគណៈបក្ស  Palang Pracharath ​ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា​ និងគណបក្សប្រជាធិប​តេយ្យ​ ដឹកនាំដោយលោក អភិស៊ីត វាចាជីវា​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print