សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ 

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម សហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហា ផ្ទៃឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដែលប្រព្រឹតទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង២០នាទី នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ បន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះទើបនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមបានសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោក កែវ សុធា ព្រះរាជអាជ្ញា រងសាលាដំបូងរាជធានីភ្នំពេញ នចុះដល់ទីតាំងផ្ទះលេខ ៣៤០ ផ្លូវលំ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម  ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើតែម្តង។
ជនសង្ស័យទាំង៣នាក់នោះទី
 ១-ឈ្មោះ មាស វ៉ាន់រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី។
 ២-ឈ្មោះ មាស វ៉ាន់រិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី។
 ៣-ឈ្មោះ មាស វ៉ាន់រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់រត់ម៉ូតូកង់បី។
ដកហូតម៉ូតូកង់បីចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការនិតិវិធី ៕តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print