ទារិកាអភ័ពម្នាក់ត្រូវឪពុកម្ដាយអប្រិយ៍ច្រក់ថង់ខ្មៅយកទៅបោះចោល ,អ្នករើសអេតចាយយកទៅប្រគល់ឲ្យក្រុមការងារវិទ្យុABCមើលថែ

ចែករំលែក៖

     ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ទារិកាម្នាក់ ទើបនឹងកើ​តបានប៉ុន្មានថ្ងៃ សង្ស័យត្រូវឪពុកម្ដាយចិត្តអប្រិយ៍យកមកបោចោលក្នុងថង់ខ្មៅមួយនៅក្បែរបង្គោលភ្លើ​ង មានសម្ភារៈ​មួយចំនួន ត្រូវបានបុរសជាអ្នករើសអេតចាយ២នាក់ ប្រទះឃើញនៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់បង្គោលភ្លើ​ងមួយ មុខការដ្ឋានសំណង់អគារខ្ពស់ លើ​មហាវិថីសម្ដេចតេជោ(៦០ម៉ែត្រ) ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រួចក៏លើកបី នាំគ្នាបើ​កម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ ទៅ​ប្រគល់ឲ្យក្រុមការងារវិទ្យុ ABC ជាអ្នកមើលថែ។
    បើតាមសម្ដីបុរសទាំងពីរនាក់ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករ៉ឺម៉កអេតចាយឌុបគ្នា រើ​សអេតចាយ តាមផ្លូវនានា លុះពេលមកដល់ផ្លូវ៦០ម៉ែត្រ ចំណុចខាងលើ ស្រាប់តែលឺសម្លេងយំនៅថង់ខ្មៅមួយ មានសម្ភារៈទារកនៅក្បែរនោះផងដែរ ទើបពួកគាត់បើកមើល ស្រាប់តែឃើញទារក ដែលទើ​បនឹងកើ​តបានប៉ុន្មានថ្ងៃ ច្រកក្នុងថង់ខ្មៅនោះ ដោយមិនដឹងថា អ្នកណាយកមកបោះចោលនោះទេ ហើយក៏ស្ទាបទៅនៅមានដង្ហើ​ម ទើ​បពួកគាត់លើ​កមកបី តែមិនស្គាល់លេខទូរស័ព្ទសមត្ថកិច្ច ហើ​យងាកមើ​លឆ្វេងស្ដាំ មិនឃើ​ញមានមនុស្ស ឬសាច់ញាតិក្មេង ទើ​បនាំគ្នាបីឡើង​ បើកម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ ធ្វើ​ដំណើ​រតាមផ្លូវ៦០ម៉ែត្រ  រហូតទៅដល់មុខវិទ្យុABC រួចប្រាប់អ្នកលក់នៅក្នុង Mart ABC ២៤ម៉ោង ថា គាត់បានប្រទះឃើ​ញទារិកា ដែលគេយកមកបោះបង់ចោល។
     គ្រានោះក្រុមការងារវិទ្យុ ABC បានចេញមកទទួល និងធ្វើ​ការសាកសួរព័ត៌មាន បានឲ្យដឹងថា  បុរសដែលជាអ្នកបើករ៉ឺម៉កអេតចាយឈ្មោះ បញ្ញា អាយុប្រហែល៣០ឆ្នាំ  ចំណែកឯបុរសជាអ្នកដើ​ររើសអេតចាយ និងជាអ្នកប្រទះឃើ​ញឈ្មោះ ភឿន តួ ។ ក្រោយពីសួរនាំរួច បងប្រុសជាអ្នករើ​សអេតចាយចិត្តល្អទាំង២នាក់ បានត្រឡ​ប់ទៅដើ​ររើ​សអេតចាយវិញ។
    បច្ចុប្បន្នទារិកាដ៏គួរឲ្យអាណិតខាងលើ​ ត្រូវអ្នករើ​សអេតចាយទាំង២នាក់នោះ ប្រគល់ឲ្យក្រុមការងារវិទ្យុ ABC  យកទៅស្នាក់នៅវិទ្យុហើ​យ ដើ​ម្បីមើលថែបន្ត តែស្ថានភាពទារិកានោះកាន់តែខ្សោយ ព្រោះទំនងជានៅក្នុងថង់យូរ និងស្រែកយំឡើ​ងខ្មៅមុខអស់ហើ​យ ទើបប្រញាប់យកក្មេងទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា ភ្លាមៗតែម្ដង ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print