ខេត្ដប៉ៃលិន ៖ កម្លាំងកងរាជអាវុធ ហត្ថប្រចាំការនៅព្រំដែនចុះបង្ក្រាបឃាត់ ខ្លួនជនសង្ស័យម្នាក់ជាក្មេងស្ទាវដែល ប្រើប្រាស់គ្រឿងញៀននិងដកហូតបាន វត្ថុតាងរួមថ្នាំញៀនប្រភេទមានម្សៅ ក្រាមពណ៌សហៅម៉ាទឹកកកមួយកញ្ចប់តូច, ទុយយោ សម្រាប់ជក់គ្រឿងញៀន ២, ដែកកេះ១និងដាវសាមូរ៉ៃ១ ។
ជនសង្ស័យដែលត្រូវកម្លាំងកងរាជ អាវុធហត្ថឃាត់ខ្លួនឈ្មោះវង់ រ៉ាជី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
តាមមន្ដ្រីកងរាជអាវុធហត្ថបានឱ្យដឹង ថា មុននឹងចុះបង្ក្រាបមុខសញ្ញាចែក ចាយនិងប្រើប្រាស់គ្រឿងញៀននេះកម្លាំង បង្កប់បានរាយការណ៍ឱ្យដឹងជាមុនហើយឆ្លងមតិលោកជំ សែនសន្ធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដប៉ៃលិន។ បន្ទាប់ មកលោកបានបញ្ជាឱ្យកម្លាំងស្នាក់ការកងរាជអាវុធហត្ថប្រចាំការនៅព្រំដែន ចំនួន៤នាក់ជិះម៉ូតូ២គ្រឿងដឹកនាំផ្ទាល់ ដោយលោក វរសេនីយ៍ត្រី តេង គៀត ជាប្រធានស្នាក់ការព្រំដែនឱ្យស្ទាក់ចាប់នៅជិតផ្ទះជនសង្ស័យ ។
ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថិបានឆែកឆេរខ្លួនជនសង្ស័យរកឃើញ មានថ្នាំញៀនប្រភេទម្សៅក្រាមពណ៍ស ហៅម៉ាទឹកកកមួយកញ្ចប់តូច,ទុយយោសម្រាប់ជក់ថ្នាំញៀន២ដែកកេះ១និងដាវសាមូរ៉ៃមួយដើម ។
ក្រោយពីរកឃើញវត្ថុតាងជាក់ស្ដែងជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធឃាត់ខ្លួនហត្ថបញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ដដើម្បីកសាង សំណុំរឿងបញ្ជូនបន្ដទៅសាលាដំបូងខេត្ដចាត់ការតាមនីតិវិធី ៕
ដោយ៖ ស សារ៉េត