​ទិវា​សិទ្ធិ​មនុស្ស​យុវជន​តំណាង​ឱ្យ​សាលា​ឯកជន​ក្លិប​បាល់ទាត់​និង​អង្គការ​ចំនួន​៥​ក្រុម​លើក​ពាន​ក្នុង​ថ្ងៃ​តែ​មួយ​

ចែករំលែក៖

​ភ្នំពេញ​៖​ ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​ យុវជន​មក​ពីសា​លា​ឯកជន​ក្លិប​បាល់ទាត់​ និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​បាន​ មក​ជួបជុំ​គ្នា​លេង​បាល់ទាត់​ហើយ​ក្រុម​ បាល់ទាត់​ចំនួន​៥​ក្រុម​ក៏​បាន​លើក​ពាន​ រង្វាន់​ដែល​ប្រសិទ្ធ​នាម​ថា​ ព្រឹត្ដិការណ៍​ 5th​ Human​ Rights​ Soccer​ Tournament​ 2015​ នៅ​លើ​ទីលាន​ បាល់ទាត់​អឹ​ម​ភើ​រៀល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

rse (2)

​លោក​ ដេ​នី​ស​ អ៊ី​ឈី​កា​វ៉ា​ អ្នកជំនាញ​ ផ្នែក​ទំនាក់ទំនង​ប្រឹក្សា​យោបល់​និង​ តម្រង់​ទិស​វិជ្ជាជីវៈ​របស់​សាលា​អន្ដរ​ ជាតិ​ CIA​ First​ បានឱ្យ​ដឹង​ថា​ ការ​រៀបចំ​ ព្រឹត្ដិការណ៍​នោះ​គឺ​ដើម្បី​ចូលរួម​ក្នុង​ថ្ងៃ​ ទិវា​សិទ្ធិ​មនុស្ស​ដោយសារ​ការ​លេង​ កីឡា​គឺជា​ទស្សនវិជ្ជា​នៃ​ជីវិត​ហើយ​ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​លេង​កីឡា​ស្មើ​ គ្នា​ ។​

​ការ​ប្រកួត​បាល់ទាត់​ដែល​រៀបចំ​ ឡើង​ដោយ​សាលារៀន​ CIA​ First​ International​ School​ នៅ​លើ​ទីលាន​ អ៊ី​ម​ភើ​រៀល​នោះ​បាន​បែងចែក​ការ​ប្រកួត​ ជា​៤​ផ្នែក​ គឺ​ក្រុម​ U10,​ U12,​ U14,​ U17​ ។​ ចំពោះ​ការ​ប្រកួត​ផ្នែក​នារី​តាម​ រយៈ​រូបមន្ដ​វិល​ជុំ​ជម្រុះ​ក្នុង​នោះ​ U10​ មាន​ចំនួន​៦​ក្រុម​ចូលរួម​ គឺ​ក្រុម​ភ្នំពេញ​ ក្រោ​ន​បាន​យកឈ្នះ​ក្រុម​បឹង​កេ​ត​អង្គរ​ ៤-១​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ក្លាយជា​ ម្ចាស់​ជើងឯក​ ខណៈ​ដែល​ក្រុម​ 3G​ Academy​ យកឈ្នះ​ក្រុម​ Zaman​ ១-០​ ទទួល​បាន​លេខ​៣​ ។​ ចំណែកឯ​ U12​ មាន​ ៨​ក្រុម​នោះ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ បន្ទាប់​ពី​ក្រុម​នេះ​ បាន​លេង​ឈ្នះ​ក្រុម​ MIS(Modern​ International​ School)​ ៣-០​ នៅ​វគ្គ​ ផ្ដាច់ព្រ័ត្រ​។​ រីឯ​ក្រុម​ WIS​ (World​ International​ School)​ បាន​ឈ្នះ​ក្រុម​ CIA​ First​ ៤-២​ ក្នុង​ការ​ប្រកួត​ដណ្ដើម​ យក​លេខ​៣​ ។​ រីឯ​ U14​ ដែល​មាន​ចំនួន​ ៧​ក្រុម​ក្នុង​នោះ​ក្រុម​ 3G​ បាន​លេង​ឈ្នះ​ ក្រុម​ WIS​ ២-០​ ដើម្បី​ក្លាយជា​ម្ចាស់​ ជើងឯក​ ខណៈ​ដែល​ក្រុម​ WIS​ យកឈ្នះ​ ក្រុម​ MIS​ ១-០​ ជាប់​ចំណាត់ថ្នាក់​លេខ​ ៣​ ។​

​ដោយឡែក​ ការ​ប្រកួត​ U17​ មាន​៧​ ក្រុម​ចូលរួម​ក្រុម​បឹង​កេ​ត​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ ១-០​ ក៏​បាន​លើក​ពាន​ ក្រុម​ CCF​ ឈ្នះ​ក្រុម​ Zaman​ ៣-០​ ក្នុង​ ការ​ប្រកួត​ដណ្ដើម​យក​លេខ​៣​ ។​ ផ្នែក​ នារី​មាន​ក្រុម​ចំនួន​៤​ គឺ​ក្រុម​ Zaman​ បាន​យកឈ្នះ​ក្រុម​ CIA​ First​ ២-០​ ក្លាយ​ ជា​ម្ចាស់​ជើងឯក​ហើយ​ក្រុម​ភ្នំពេញ​ ក្រោ​ន​យកឈ្នះ​ក្រុម​ CCF​ ដោយ​ការ​ទាត់​ បាល់​ប៉េ​ណា​ល់​ទី​ទទួល​បាន​ចំណាត់ថ្នាក់​ លេខ​៣​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ តាម​រយៈ​ការ​ លេង​បាល់ទាត់​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​ នេះ​វា​មិន​ត្រឹមតែ​ជា​ការ​ផ្សព្វផ្សាយ​ពី​ សេរីភាព​ក្នុង​ការ​លេង​បាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​សិស្សានុសិស្ស​ទាំងអស់​បាន​មក​ ជួបជុំ​គ្នា​នៅ​លើ​ទីលាន​ទាំងអស់​គ្នា​ដើម្បី​បង្កើត​នូវ​ភាព​ស្និទ្ធស្នាល​និង​ភាព​សប្បាយ​ រីករាយ​ដោយ​ពុំ​មានការ​រើសអើង​ឡើង​ ៕​

rse (1)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print