សង្ស័យត្រូវគេព្រួតវាយ បុរសអនាថាម្នាក់ក្អួតចេញសុទ្ធតែឈាម និងមានស្នាមពកក្បាល

ចែករំលែក៖

   ភ្នំពេញ៖ បុរសវ័យចំណាស់ជាជនអនាថាម្នាក់ បានក្អួតឈាមហូទាំងដុំៗជោគខ្លួន និងមានស្នាមពកក្បាលសង្ស័យមានអ្នកលួចវាយបណ្តោយឲ្យសន្លប់ស្តូកស្តឹងនៅលើសួនមុខមជ្ឈមណ្ឌលចេនឡា បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវ កាលពីវេលាម៉ោង៨ និង៤០ នាទីយប់ ថ្ងៃទី២១ ខែមិន ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើសួនច្បារ មុខមជ្ឈមណ្ឌល ចេនឡា តាមបណ្តោយផ្លូវមុនីរ៉េតកែង និង្លូវម៉ៅ​សេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនអនាថា។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះមិនដឹងជារឿងអ្វីទេដោយសង្ស័យមានគេលួចវាយនោះទេបានដើរហូឈាមចេញពីមាត់ទាំងដុំៗហូជោគខ្លួននិងមានស្នាមពកក្បាលទៀតផងលុះដើរតាមប្រមាណជា១០ម៉ែត្រចំណុចកើតហេតុខាងលើបានដួលដេកសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុ។
ប្រភពដដែរបានបន្តទៀតថាជនរងគ្រោះជាជនអនាថាគ្នានផ្ទះសំបែងគ្នានបងប្អូនរីសាច់ញាត្តិនោះទេឃើញដើរដេកនៅម្តុំបរិវេណកើតហេតុខាងលើជារៀងរាល់ថ្ងៃលុះដល់ថ្ងៃកើតហេតុរូបគាត់មិនដឹងជាមានរៀងអ្វីជាមួយអ្នកណានោះទេ ដោយជនរងគ្រោះបានហូឈាមតាមមាត់ទាំងដុំៗនិងស្នាមពកក្បាលទៀតផង។ បន្ទាប់ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅនិងកន្លែងកើតហតុនិងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះមន្ទីពេទ្យហុង ហាក់ដឹងជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយទុកធ្វើការស្រាវជ្រាវបន្តសិន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print